សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Saturday, August 3, 2013

ស្វែង​រក​ទិន្នន័យ​​របស់ iPhone ឬ​ iPad ដែល​បាត់​​តាម​រយៈ​កម្មវិធី EaseUS MobiSaver

EaseUS MobiSaver គឺ​ជា​កម្មវិធី​​ប្រើ​សម្រាប់​​កុំព្យូទ័រ​ ​ដើម្បី​​ធ្វើ​ការ​ស្វែង​រក​នូវ​រាល់​ទិន្នន័យ​របស់​ទូរស័ព្ទ iPhone ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង iPad ​ដែល​បាន​លុប​បាត់ និង​ចង់​ទាញ​រក​មក​​វិញ ។ តាម​រយៈ​កម្មវិធី EaseUS MobiSaver ​​គេ​អាច​ធ្វើ​ការ​ស្វែង​រក​នូវ​ទិន្នន័យ​ដែល​បាត់​ទាំង​នោះ​បាន​ចំនួន​១២ ប្រភេទ​ផ្សេង​គ្នា ។
ដោយ​ឡែក​ចំពោះ​​​លទ្ធភាព​ដែល​អាច​ស្វែង​រក​​ឡើង​វិញ​នូវ​ទិន្នន័យ​ដែល​បាត់​ចំនួន ១២ ប្រភេទ​ផ្សេង​គ្នា ​​​អ្នក​អាច​ធ្វើ​ការ​ស្វែង​រក​នូវ​​ទិន្នន័យ​ដែល​បាត់​​ដូច​ជា​៖ Contacts, Messages, Call History, Calendar, Notes, Reminders, including Photos និង​ Videos ​ដែល​បាន​ថត​ជា​មួយ iPhone/iPad ។​ក្រៅ​ពី​នេះ​គេ​ក៏​អាច​​ស្វែង​រក​ទិន្នន័យ​​ចេញ​ពី​​ iTunes backup ផង​ដែរ​ ​​។
​នៅ​ពេល​​គេ​ចង់​ស្វែង​រក​​​ឡើង​វិញ​រាល់​ទិន្នន័យ​ដែល​ស្ថិត​ក្នុង​ចំណោម Media គេ​គ្រាន់​តែ​ចុច​ទៅ​លើ icon ដែល​មាន​ដាក់​ថា​ Photos/videos នោះ​គេ​​អាច​រក​​​ទិន្នន័យ​ដែល​បាត់​ទាំង​នោះ​​បាន​យ៉ាង​ងាយ​ស្រួល ។
កម្មវិធី EaseUS MobiSaver ​អាច​ដំណើរការ​លើ Windows 8/7/Vista/XP, Windows Server 2008/Home Server និង​អាច​ភ្ជាប់​ជា​មួយ​នឹង iDevice ដូច​ជា​ Phone, iPad, iPod touch ដែល​មាន​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 4, iOS 5, iOS 6 និង​ iOS 7 ។
សូម​បញ្ជាក់​ថា កម្មវិធី  EaseUS MobiSaver ​គេ​អាច​ទាយ​ប្រើ​ដោយ​ Free ​​សម្រាប់​ការ​ប្រើ​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​បើ​ជា​លក្ខណៈ​ក្រុមហ៊ុន​គឺ​ប្រហែល​ជា​​ត្រូវ​មាន​ចំណាយ​ខ្លះ  ​ហើយ​កម្មវិធី​នេះ​អាច​ដំណើរការ​ទៅ​បាន​លុះត្រា​តែ​កុំព្យូទ័រ​ក៏​មាន​ដំឡើង​នូវ​កម្មវិធី iTunes ផង​ដែរ ។ យ៉ាង​ណា​មិញ​ដើម្បី​​ធ្វើ​ការ​ទាញ​យក​កម្មវិធី EaseUS MobiSaver ​​​អ្នក​អាច​ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​ចូល​​ទៅ​កាន់​គេហទំព័រ​​របស់​ EaseUs  ​ឬ​ពុំ​ដូច្នេះ​ទេ​អ្នក​អាច​ទាញ​យក​កម្មវិធី​​​តាម​​តំណ​ភ្ជាប់​នេះ​តែ​ម្ដង​ដែល​មាន​ទំហំ 11.5MB 
 
Copyright ©
រចនាដោយ || Khmerrecord