សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Thursday, July 25, 2013

របៀប​ស្វែង​រក​​​ព័ត៌មាន​បញ្ជី​ឈ្មោះ​​បោះ​​ឆ្នោត​​​​តាម​រយៈ​អ៊ីនធឺណិត​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៥ បាន​ខិត​ជិត​មក​ដល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ យ៉ាង​ណា​មិញ​​​រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ជា​ច្រើន​​គឺ មិន​ទាន់​បាន​ទៅ​​​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ពួក​គាត់​រវល់​ជា​មួយ​នឹង​ការ​ងារ​ផ្សេងៗ ដែល​មិន​មាន​ពេល​សម្រាប់​​​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​​ឆ្នោត​នៅ​តាម​ការិយាល័យ​​​ដែល​មាន ។ ម្យ៉ាង​វិញ​ទៀត​អ្នក​ខ្លះ​គឺ ​​ធ្វើ​ការ​ដោយ​សំណាក​ស្រុក ​ដូច្នេះ​​​ពួក​គាត់​គ្មាន​ពេល​ដើម្បី​​ទៅ​​ពិនិត្យ​បញ្ជី​ឈ្មោះ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ ។
យើង​តាម​​សម័យ​បច្ចុប្បន្ន​​ដែល​មានការ​វិវត្ត​ខ្ពស់​ខាង​វិស័យ​បច្ចេកវិទ្យា ​​ហើយ​ជា​ពិសេស​​កំណើន​នៃ​ការ​ប្រើ​ទូរស័ព្ទ​ទំនើប​ និង​ឧបករណ៍​ទំនើប​ផ្សេងៗ​ទៀត​​ក៏​កាន់​តែ​ច្រើន​ ​ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​គណៈកម្មការ​​​ជាតិ​​រៀប​ចំ​ការ​បោះ​​ឆ្នោត​​បាន​​បង្កើត​នូវ​គេហទំព័រ​មួយ​ដែល​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​​ជន​រួម​ជាតិ​ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មិន​ចាំ​បាច់​ទៅកាន់​ការិយាល័យ​​ដោយ​ផ្ទាល់ ។ ដូច្នេះ​ដើម្បី​ជ្រាប​ថា តើ​យើង​អាច​មើល​​បញ្ជី​ឈ្មោះ​តាម​រយៈ​គេទំព័រ​បស់ គ.ជ.ប ដោយ​របៀប​ណានោះ​ សូម​​​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម ។
  1. ចូល​ទៅកាន់​គេហទំព័រ http://www.voterlist.org.kh
  2. ដូច​រូប​ខាង​លើ សូម​ជ្រើស​យក​ ភាសា​ខ្មែរ​
  3. ដូច​រូប​ខាង​លើ សូម​ធ្វើ​ការ​​ជ្រើស​យក​ឈ្មោះ រាជធានី/ ខេត្ត, ឃុំ/សង្កាត់ និង ការិយាល័យ​បោះ​ឆ្នោត​(ឈ្មោះ​ការិយាល័យ​អ្នក​អាច​មិន​ជ្រើស​យក​ក៏​បាន ដោយ​រង់​ចាំ​​​ផ្ទៀង​ផ្ទាត់​លទ្ធផល​ទៅ​នឹង ឈ្មោះ បូក​រួម​​ ថ្ងៃ ខែ​ ឆ្នាំ​កំណើត ​របស់​អ្នក តែ​ប្រហែល​ជា​ត្រូវ​រង់​ចាំ​យូរ​បន្តិច​ព្រោះ​ប្រព័ន្ធ​ត្រូវ​ការ​ស្វែង​រក​ទៅ​​គ្រប់​ការិយាល័យ​​ទើប​​ធ្វើ​ការ​បង្ហាញ​​​)
  4. បន្ទាប់​មក​បំពេញ​នាម​ត្រកូល នាម​ខ្លួន និង​ជ្រើស​យក​ភេទ​ស្រី​ ឬ ប្រុស​
  5. ចុច​លើ​ពាក្យ ស្វែង​រក​នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម
លទ្ធផល​ដែល​ទទួល​បាន​៖
ឧទាហរណ៍​​ខាង​លើ​គឺ​ ចង់​បញ្ជាក់​ថា ប្រសិន​បើ​ប្រិយ​មិត្ត​វាយ​បញ្ចូល​ឈ្មោះ​ហើយ​នៅ​តែ​មិន​បង្ហាញ​លទ្ធផល​សូម​​ប្រើ​ជា​លក្ខណៈ​ទម្រង់​កាត់​វិញ ​ដោយ​នាម​ត្រកូល​នៅ​រក្សា​ធម្មតា ហើយ​នាម​ខ្លួន គ្រាន់​តែ​​ប្រើ​អក្សរ​តំណាង​​ណា​មួយ​(នាម​ខ្លួន សុខភាព តែ​វាយ​បញ្ចូល​ប្រើ​ពាក្យ ‘សុខ’, ‘ភាព​’ ឬ ‘ស’ ​)​។ ក្រៅ​ពី​នេះ​ប្រសិន​បើ​នៅ​តែ​មិន​អាច​ដំណើរការ​សូម​​ប្រើ​ទម្រង់​កាត់​បន្ថែម​ទៅ​លើ ​នាម​ត្រកូល​​(ឧទាហរណ៍​៖ ​សាន សុខភាព តែ​យើង​យក​តែ នាម​ត្រូល​= ‘ស’ និង​នាម​ខ្លួន​យក​តែ ‘ស’ បន្ទាប់​មក​សូម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​លទ្ធផល​) ។
[Update] : ប្រសិន​បើ​អ្នក​​មាន​​នូវ​​លេខ​ប័ណ្ណ​ ឬ បង្កាន់​ដៃ​ ​​អ្នក​ក៏​អាច​ធ្វើ​ការ​ពិនិត្យ​បញ្ជី​បោះ​ឆ្នោត​តាម​រយៈ​លេខ​ប័ណ្ណ ឬ​​បង្កាន់ ជំនួស​ឲ្យ​ការ​បញ្ចូល​​ឈ្មោះ​ផង​ដែរ ​គឺ​គ្រាន់​តែ​ជ្រើស​យក​ពាក្យ​ថា «តាម​រយៈ​លេខ​ប័ណ្ណ​​» រួច​វាយ​បញ្ចូល​នូវ​លេខ​ប័ណ្ណ​ ឬ​បង្កាន់​ដៃ​របស់​អ្នក​ចូល​ទៅ​កាន់​ប្រអប់​​​ដែល​មាន​​«លេខ​ប័ណ្ណ/បង្កាន់ដៃ»​។
បញ្ជាក់​​រាល់​​ឧបករណ៍​ដែល​ត្រូវ​​ប្រើ​ដើម្បី​បើក​គេហទំព័រ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​ដំឡើង​កម្មវិធី​ពុម្ពអក្សរ​ខ្មែរ Unicode (កុំព្យូទ័រ​ ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង និង​ទូរស័ព្ទ​ទំនើប​​ )​ ​​ដោយ​ឡែក​​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ប្រើ​អក្សរ​​​​សូម​​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ !
បញ្ជីបោះឆ្នោតឆ្នាំ២០១២ សម្រាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣សូមទាក់ទងទូរស័ព្ទ៖ 011 / 099 / 086 / 081 / 016 – 98 77 66
 
Copyright ©
រចនាដោយ || Khmerrecord