សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Monday, June 24, 2013

របៀប​បើក​ Windows Explorer មាន​​ Tab ដូច​ Google Chrome

Windows Explorer ជា​ផ្ទាំង​ដែល​អនុញ្ញាត​​ឲ្យ​លោក​អ្នក​ធ្វើ​ការ​បើក​​មើល​ ស្វែង​រក​ ផ្លាស់​ប្ដូរ​ទីតាំង​ និង ចម្លង ឯកសារ​ផ្សេងៗ​​ពី​ Drive មួយ​ទៅ​ដាក់​ Drive មួយ​​ឬ​ បន្ថែម​​​លើ​ Folder ផ្សេង​គ្នា​ក្នុង​ Drive តែ​មួយ​ ។​
នៅ​ពេល​លោក​អ្នក​បើក​​ Windows Explorer ​ម្ដងៗ​ អ្នក​ត្រូវ​ធ្វើ​ការ​បន្ថែម Windows ​ថ្មី​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ឯកសារ​ដែល​អ្នក​ចង់​​រៀប​ចំ​ទុក​ដាក់​ មិន​ដូច​​ច្នោះ​​អ្នក​នឹង​​ត្រូវ​ប្រឈម​មុខ​និង​ការ​បើក​ត្រលប់​ទៅ​ត្រលប់​​មក​​ ដែល​ជា​ការ​រំខាន​និង​នាំ​ឲ្យ​ខាត​ពេល​វេលា ព្រោះ​ Windows Explorer គ្មាន​ Tabs សម្រាប់​ឲ្យ​យើង​ប្រើ​ដូច​ជា Browers ទេ។ តើ​លោក​អ្នក​ចង់​ប្រើ​​ Windows Explorer ​ដែល​មាន​ Tab ដូច​ជា​ Chrome ឬ Browsers ផ្សេង​ៗ​ទៀត​ដែល​ឬ​ទេ ? ខ្ញុំ​គិត​ថា​លោក​​​​អ្នក​ប្រាកដ​ជា​មិន​ចង់​ចំណាយ​ពេល​ច្រើន​​​ដើម្បី​​​រៀប​ចំ​ឯកសារ​​​​ ហើយ​ទទួល​ការ​រំខាន​ពី​ការ​បិត​បើក​ Windows Explorer ទេ​ ខ្ញុំ​សូម​បង្ហាញ​នូវ​​វិធី​សាស្ត្រ​ថ្មី​​ដែល​អាច​ជួ​យ​សម្រួល​ដល់​ការ​ងារ​របស់​អ្នក​បាន ។
Clove ជា​កម្មវិធី​បន្ថែម​លើ​  Windows Explorer ​​វា​​ជួយ​​ឲ្យ​លោក​អ្នក​​ក្នុង​ការ​បើក​ Windows Explorer ដូច​ជា​បើក​​នូវ​ Chrome Browser អញ្ចឹង​ដែរ ​​ដូច​នេះ​អ្នក​អាច​បើក​ Windows Explorer ជា​ប៉ុន្មាន​​​ Tabs ក៏​បាន​ក្នុង​ Windows តែ​មួយ​ ​ហើយ​អ្នក​អាច​បន្ថែម​ឬ​បន្ថយ​ចំនួន​ Tabs តាម​ចិត្ត​។ ដើម្បី​ទទួល​​​​បាន​ដូច​​ការ​​បង្ហាញ​ខាង​លើ​លោក​អ្នក​គ្រាន់​តែ​ទាញ​យក​កម្ម Clove ដែល​មាន​ទំហំ 2.42 MB មក​ធ្វើការ​ដំឡើង​ជា​ការ​ស្រេច សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក!!!
  • ពេល​លោក​អ្នក​ចូល​ដល់​​គេហទំព័រ​​ខាង​លើ​សូម​ចុច​លើ​ពាក្យ​ Download ដើម្បី​ទាញ​យក
  • សូម​រក្សា​វា​ទុក​នៅ​កន្លែង​ណា​មួយ
  • ​ពេល​អ្នក​ទទួល​បាន​ហើយ​សូម​ធ្វើ​ការ​ដំឡើង​ជា​ការ​ស្រេច ។
វិធី​ប្រើ​ ​៖​ចុច Ctrl+T បើក​ tab មួយ​ថ្មី, ចុច Ctrl+W បិទ​ Tab ឬ​អ្នក​អាច​ right-click លើ​ tab ដើម្បី​​ធ្វើ​ការ​​ជម្រើស​​​បាន​តាម​​តម្រូវ​ការ។
តាមរយៈ​អត្ថបទ​​​នេះ​ យើង​ខ្ញុំ​​សង្ឃឹម​ថា​​​​លោក​អ្នក​​នឹង​​បាន​ការ​ប្រើ​ប្រាស់​កាន់​តែ​ងាយ​ស្រួល​​ជា​មួយ Windows Explorer​៕
អត្ថបទ​ចំណង​ជើង​ “​​ របៀប​បើក​ Windows Explorer មាន​​ Tab ដូច​ Google Chrome” ជា​អត្ថបទ​ដើម​ដំបូង​នៅ​លើ​គេហទំព័រ​  www.porpok.com​
 
Copyright ©
រចនាដោយ || Khmerrecord