សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Thursday, June 13, 2013

របៀប Update ទៅកាន់ iOS 7 Beta ដោយមិនចាំបាច់មាន Apple UDID


ក្នុងអត្ថបទនេះអាយធីកូនខ្មែរ សូមណែនាំនូវវិធីតំឡើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការ iOS 7 Beta នៅលើ iOS Device ដោយមិនចាំបាច់មាន Apple UUID Developer Account។

ជំហានទី ១៖

ដើម្ពីឈានទៅដល់ការដំឡើង ជាដំបូងអ្នកត្រូវ Download នូវ iOS 7  Beta Firmware ទៅតាមប្រភេទ Device របស់អ្នកជាមុនសិន។ 
**ក្នុងករណីអ្នក Download iOS 7 Firmware ជាលក្ខណៈ .dmg file នោះអ្នកត្រូវប្រើប្រាស់កម្មវិធី Ultra ISO ដើម្បីធ្វើការពន្លាវាអោយទៅជា .ipsw file

ជំហានទី ២៖

បន្ទាប់ពីធ្វើការ Download នូវ iOS 7  Beta Firmware រួចរាល់ហើយ អ្នកត្រូវបើកកម្មវិធី iTunes បន្ទាប់មក Connect Device របស់អ្នក។ 

ជំហានទី ៣៖

ចុចអោយជាប់នូវ Shift key បន្ទាប់មកចុចលើប៊ូតុង Check for Update។វានឹងបង្ហាញផ្ទាំងមួយ បន្ទាប់មកអ្នកត្រូវ​ Browse ទៅរក iOS 7  Beta Firmware ដែលអ្នកបាន​ Download នៅជំហានខាងលើ។

បម្រាម៖

- បើសិនជាអ្នកចង់រក្សា Device របស់អ្នកអោយនៅ Jailbreak សូមកុំធ្វើការ Update
- កុំធ្វើការ Update បើសិនជាអ្នកត្រូវការ hacktivation

ចំណាំ៖

- អ្នកត្រូវចុចអោយជាប់នូវប៊ូតុង​ Shift​ key + ប៊ូតុង Update មិនមែន ចុច Shift​ key + ប៊ូតុង Restore នោះទេ
- ការ Update មានភាពជោគជ័យច្រើន ពេលដែលធ្វើការតំឡើង ពីប្រព័ន្ធប្រតិបត្តិការ iOS 6.1.3 ដូច្នេះប្រសិនបើអ្នកកំពុងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការក្រោម iOS 6 គប្បីធ្វើការតំឡើងទៅកាន់ iOS 6.1.3 សិនមុននិងធ្វើការ តំឡើងទៅកាន iOS 7 beta
 
Copyright ©
រចនាដោយ || Khmerrecord