សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Tuesday, June 11, 2013

Samsung Galaxy S4 Mini រំ​ពឹង​ថា​និង​ចេញ​នៅ​ថ្ងៃ ២០ ខែ មិថុនា

កាល​ពី​ម្សិល​មិញ​ក្រុម​ហ៊ុន Samsung បាន​បញ្ជាក់​ពី​ទូរសព្ទ Galaxy S4 Mini របស់​ខ្លួន​មុន​ពេល​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​គេហទំព័រ​របស់​ពួក​គេ។

ហើយ​បច្ចុប្បន្ន​ពួក​យើង​កំពុង​តែ​ចាប់​ស្តាប់​ថា​តើ​មាន​ព័ត៌​មាន​អ្វី​បន្ថែម​ដែល​ទាក់​ទង​ទៅ​នៅ​ឧបករណ៏​ថ្មី​មួយ​នេះ​រឺទេ។ផ្នែក​ទៅ​លើ​សារ​ព័ត៌មាន​របស់ The Wall Street បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន Samsung រំ​ពឹង​ថា​និង​ចេញ​លក់ Galaxy S4 Mini របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២០ ខែ មិថុនា​ ខាង​មុខ​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៏។  មិន​មែន​តែ S4 Mini ទេ​ដែល​ក្រុម​ហ៊ុន Samsung និង​បង្ហាញ​នៅ​ក្នុង​ព្រឹតិ្តការណ៏​នោះ គឺ​និង​មាន​ផលិត​ផង​ថ្មី​បី បួន​ប្រភេទ​ទៀត​ដែល​ត្រូវ​ដាក់​បង្ហាញ​ផង​ដែរ ដូច​ជា ឧបករណ៏ ATIV ជា​ដើម។

ទោះ​បី​ជា​យើង​ទទួល​បាន​ដំណឹង​នេះ​កាល​ពី​ម្សិល​មិញ​ក៏​ដោយ ប៉ុន្តែ​វា​នូវ​មិន​ទាន់​ច្បាស់​នូវ​ឡើយ​ទេ។ ហើយ​មាន​របាយ​ការណ៏​ខ្លះ​ទៀត​បាន​អោយ​ដឹង​ថា S4 Mini មាន​អេ​ក្រង់ 4.3-inch , 1.6GHZ និង Camera 8MP។
 
Copyright ©
រចនាដោយ || Khmerrecord