សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Sunday, June 9, 2013

Red Devil បានបោះជំហានដេញថ្លៃ កីឡាករដ៏ឆ្នើមរបស់ Real Madrid

Manchester United បានពិចារណាលើកិច្ច ខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើឱ្យ Cristiano Ronaldo របស់ Real Madrid ព្រមចុះហត្ថលេខាលើនៅរដូវក្តៅនេះ។
Red Devils នឹងអាចទាញអត្ថប្រយោជន៍ របស់ពួកគេបាន ដោយបានធ្វើការបញ្ចុះបញ្ចូល ទៅលើក្លឹបយក្ស របស់ប្រទេសអេស្ប៉ាញ Real Madrid ដើម្បីព្រមអោយ កីឡាករ Cristiano Ronaldo វិលត្រលប់មក ទឹកដីចាស់ Old Trafford វិញ។
ហើយក្រុម Manchester United បានត្រៀមរៀបចំទឹកប្រាក់ចំនួន £ 65 million នឹងបន្ថែម កីឡាករ មួយរូបទៀត ដើម្បីជាការដោះដូរយកកីឡាករដ៏ឆ្នើមអាយុ ២៨ឆ្នាំរូបនេះ ដែលជា អតីតវីរៈបុរសដ៏ឆ្នើម ស្មោះត្រង់មួយរូបជាមួយ Manchester United នេះ។
ស្របពេលដែលក្លឹប Real Madrid បានធ្វើការគ្រោងរួចទៅអោយក្នុងយកខ្សែបម្រើ Gareth Bale ពីក្លឹបមាន់ខ្នាយមាស់ Tottenham នៅក្នុងតម្លៃខ្លួន £ 80 million។
Real Madrid មិនមានលទ្ធភាពក្នុងការបន្តកិច្ចសន្យាជាមួយ Ronaldo ហើយឥឡូវ ជាឱកាសចុងក្រោយ ដើម្បីទទួលបានប្រាក់ត្រឡប់មកវិញដ៏ធំមួយនៅលើរូប Ronaldo។
Ronaldo បានដាក់ស្លាកលក់ផ្ទះរបស់គាត់នៅក្នុងទីក្រុងម៉ាឌ្រីដ និងក៏មិនបានចូលរួមលេង នៅក្នុងការ ប្រកួតចុងក្រោយនៃរដូវកាល បន្ទាប់ពីការកើតឡើង នៃការចាកចេញរបស់លោក Jose Mourinho។
គូសរំលឹកថា នៅឆ្នាំ ២០០៩ ក្លឹប Manchester United បានលក់ Ronaldo ទៅឱ្យក្លឹប Real Madrid ក្នុងតម្លៃខ្លួន £ 80 million។ ខណៈដែល Ronaldo បានធ្វើឱ្យក្លឹប Real Madrid បានឈ្នះជើងឯក Spain La Liga និង Copa Del Rey ប៉ុន្តែរូបគាត់ហាក់ដូចជា មិនសប្បាយរីករាយនៅលើទឹកដី Bernabeu ទេ។
Ronaldo បានមានការនឹករលឹកដល់ក្លឹប United ជាពិសេសមិត្តរួមក្រុមរបស់គាត់ និងបានរក្សាទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Alex Ferguson ដែលជាអតីតគ្រូបង្វឹក របស់គាត់។
Ronaldo ខកខានមិនបានចូលរួមនៅពេលដែល លោក Alex Ferguson បានចូលនិវត្តន៍ ប៉ុន្តែលោក Ferguson នៅពេលតែស្វាគមន៍ និងរីករាយនូវការត្រឡប់មកវិញរបស់ Ronald ។
សូមប្រិយមិត្តអ្នកអានទាំងអស់គ្នា ទស្សន៍ទាយទៅមើលថា តើក្លឹប Real Madrid សម្រេចយល់ព្រម ក្នុងការផ្ទេរកីឡាករដ៏ឆ្នើម Cristiano Ronaldo ទៅឱ្យក្លឹបបិសាចក្រម Manchester United ដែរ ឬ ទេ???
សូមរង់ចាំមើលទាំងអស់គ្នា....!!!
 
Copyright ©
រចនាដោយ || Khmerrecord