សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Saturday, June 15, 2013

បញ្ជីរាយនាមតួលេខម៉ាស៊ីនដែលអាចដំឡើង OS X 10.9 Mavericks

Mac OS X 10.9 Mavericks បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​រយៈពេល​អភិវឌ្ឍ​ដំបូង beta ដែល​មាន​សម័យ​​ដំបូង​គឺ Developer Preview 1 វា​នៅ​មាន​កំហុស​ជាច្រើន​និង​មាន​កម្មវិធី​មួយ​ចំនួន​មិន​អាច​រត់​លើ​វា​បាន​ដោយ​សារ​តែ​មិន​ត្រូវ​គ្នា។ កម្មវិធីមួយ​ចំនួន​មាន Viber, Skype ជំនាន់​ថ្មី​បំផុត, Parallels Desktop, ឬ MPlayerX ... នៅ​មិន​អាច​បើក​មក​កើត កម្មវិធី​ដែល​រត់​បាន​មួយ​ចំនួន​បែប​ជា​មាន​​មុខងារមិន​គ្រប់​គ្រាន់​ដូច​ជា Photoshop, Yahoo ... ដូច​នេះ​បើ​សិន​ជា​ចង់​សាក​ល្បង​នោះ​អ្នក​គួរ​តែ​បង្កើត​តំបន់​ក្នុង​ថាស​រឹង​ថ្មី​ដាច់​ដោយ​ឡែក​ដើម្បី​ប្រើ​ប្រាស់​វា។ ហើយ​ម៉ាស៊ីន​ណា​ដែល​អាច​ដំណើរ​ការ​​ OS X 10.8 Mountain Lion បាន​សុទ្ធ​តែ​អាច​ដំឡើង 10.9 Mavericks បាន​ដូច​គ្នា។

slide.jpg

នេះ​គឺ​ជា​បញ្ជី​ឈ្មោះ៖
iMac (Mid-2007 ឬ​ថ្មី​ជាង)
MacBook (13-inch Aluminum, Late 2008), (13-inch, Early 2009 ឬ​ថ្មី​ជាង)
MacBook Pro (13-inch, Mid-2009 ឬ​ថ្មី​ជាង), (15-inch, Mid/Late 2007 ឬ​ថ្មី​ជាង), (17-inch, Late 2007 ឬ​ថ្មី​ជាង)
MacBook Air (Late 2008 ឬ​ថ្មី​ជាង)
Mac Mini (Early 2009 ឬ​ថ្មី​ជាង)
Mac Pro (Early 2008 ឬ​ថ្មី​ជាង)
Xserve (Early 2009)

Mac OS X 10.9 Mavericks សម័យ Developer Preview 1 នេះ​គឺ​សម្រាប់​តែ​អ្នក​សរសេរកម្មវិធី​ទេ តែ​បើ​សិន​ជា​អ្នក​ចង់​នោះ​ក៏​អាច​សាក​ល្បង​ដាក់​ដំឡើង​បាន​ដែរ ដោយ​ទាញ​យក​តាមឈ្នាប់ torrent (ប្រើ​កម្មវិធី µTorrent សម្រាប់​ទាញ​យក)៕
 
Copyright ©
រចនាដោយ || Khmerrecord