សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Sunday, June 16, 2013

បញ្ចប់ដោយទុក្ខសោក: Nokia នឹងឈប់ចេញលក់ទូរសព្ទ័ប្រើ Symbian ចាប់ពីរដូវក្ដៅនេះហើយ

បើ​ទោះ​បី​ជា​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​ដ៏​ត្រចាស់​ត្រចង់​ក្នុង​អតីតកាល​យ៉ាង​ណា​ក៏​ដោយ ក៏​នាពេល​បច្ចុប្បន្នSymbian ត្រូវ​បាន​គេ​វាយ​តំលៃ​ថា​ជា​ប្រព័ន្ធប្រតិបត្តិការ​ស្លាប់​បាត់​ទៅ​ហើយ។
តាម The Financial Times ថា​ Nokia នឹង​បញ្ឈប់​ការ​លក់​ទូរសព្ទ័​រត់លើ Symbian ​នេះ​ទាំង​ស្រុង​នា​រដូវ​ក្ដៅ​នេះ ហើយ​នឹង​ផ្ដោត​តែ​លើការ​ផលិត smartphone Lumia រត់​ Windows Phone 8 តែ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​ការ​សោក​ស្ដាយ​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ Symbian ក៏​ដូច​ជា Nokia ខ្លួន​ឯង​ផ្ទាល់ ដោយ​សារ​តែ​វា​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​មុន​ពេល​ដែល​ iOS និង Android វាយ​បំបាក់។

slide.jpg

Nokia ទទួល​ស្គាល់​ថា Symbian គឺ​ជា​មូលដ្ឋាន​ដែល​ពិបាក​នឹង​អភិវឌ្ឍ ហើយ​ខ្លួន​ត្រូវ​ចំណាយ​ពេល​រហូត​ដល់ 22 ខែ​សម្រាប់​អោយ​ទូរសព្ទ័ Symbian ដំបូង​ចេញ​លក់​បាន ចំណែក​ឯ Windows Phone វិញ​មិន​ដល់​មួយ​ឆ្នាំ​ផង។ Nokia ចំណាយ​ពេល​តិច​ក្នុង​ការ code កម្មវិធី​និង​ផ្តោត​លើ​ការ​កែ​ច្នៃក្រាហ្វិក​ដើម្បី​បង្កើត​បាន​ផ្ទៃប្រសព្វ​ថ្មី​ខុសៗគ្នា​លើ​ផ្នែកទី ចំរៀង រូបភាព​និង​កម្មវិធី​ផ្សេងៗ។ Smartphone រត់ Symbian ចុង​ក្រោយ​ដែល​ត្រូវ​បាន​ Nokia ផលិត​នោះ​គឺ 808 PureView ជាមួយ camera PureView 41MP។ ហើយ​ក្នុង​ត្រីមាស​ទី 1 កន្លង​ទៅ​នេះ​មាន​តែ​ប្រមាណ 500 ពាន់​ម៉ាស៊ីន Symbian លក់​ដាច់ ក្នុង​ពេល​ដែលប្រភេទ Lumia វិញ​លក់​បាន 5,6 លាន​គ្រឿង៕
 
Copyright ©
រចនាដោយ || Khmerrecord