សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Thursday, June 13, 2013

តើលោកអ្នកដឹងពីប្រវត្តិខ្លះៗរបស់ Manchester United ដែរ ឬ ទេ?

ក្រុមបិសាចក្រហម Manchester United ជាក្លឹបមួយដែលអ្នកក៏បានស្គាល់ថា ជាក្លឹប លំដាប់ កំពូលមួយ នៅក្នុងវិស័យ កីឡា បាល់ទាត់ នៅលើពិភពលោក។
ក្រុម Manchester United បានបង្កើតឡើងនៅកំឡុងឆ្នាំ ១៨៧៨ ដែលមានឈ្មោះដើមថា ក្រុម Newton Heath LYR ដោយលោក Carriage និង Wagon នៃនាយកដ្ឋាន Lancashire និង Yorkshire Railway នៅ Newton Heath។ ក៏ប៉ុន្តែក្នុងឆ្នាំ ១៩០២ បានធ្វើការផ្លាស់ប្តូរ ឈ្មោះ Manchester United វិញមក ទល់សព្វថ្ងៃនេះ។
ក្រុម United បានឈ្នះជើងឯក League លើកដំបូងក្រោមការដឹកនាំរបស់លោក Ernest Mangnall នៅឆ្នាំ ១៩០៨ និង ១៩១១ ជាមួយនឹងជើងឯក FA Cup ផងដែរ។ ក៏ប៉ុន្តែពេល ក្រោយៗ មកទៀត United មិនអាចយកកិត្តិយសមកជូនក្លឹបលើការគ្រប់គ្រងជើងឯកបានទេ រហូតដល់ស្ថិតនៅការ គ្រប់គ្រង របស់លោក Matt Busby នៅឆ្នាំ ១៩៤៥។ នៅឆ្នាំ ១៩៤៨ លោក Matt Busby បានជំរុញទឹកចិត្តក្រុមអោយទទួលជ័យជំនះជើងឯក FA Cup ហើយឆ្នាំ ១៩៥២ ពួកគេបានឈ្នះ First League Title ជាលើកដំបូងអស់រយៈពេល ៤១ ឆ្នាំកន្លងមក។
ក្រុម United បានក្លាយជាក្រុមដំបូងគេបង្អស់ នៅប្រទេសអង់គ្លេស ដែលបានចូលរួម ក្របខណ្ឌ European Cup ហើយឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ ដោយថ្វីដៃរបស់ក្រុម Real Madrid។ គូសរំលឹកថា នៅពេលត្រលប់មកវិញ នូវជ័យជំនះវគ្គ Quarter-Final ដែលឈ្នះ លើក្រុម Red Star Belgrade ប៉ុន្តែជាអកុសលយន្តហោះដែលផ្ទុក កីឡាករ អ្នកជំនួយការ និងអ្នកកាសែត របស់ក្រុម Manchester United គាំមិនដំណើរការ ហើយបានធ្លាក់នៅទីក្រុង Munich ប្រទេស Germany។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ៦ កុម្ភៈ ១៩៥៨ កីឡាករចំនួន ៨នាក់ បានបាត់បង់ជីវិត និងក្រៅពីនេះមានរបួសធ្ងន់។ ព្រឹត្តិការណ៍នេះ បានស្តែងអោយក្រុម Manchester United មានភាពសោកស្តាយ ជាពន់ពេកនឹងមិនអាចបំភ្លេចបាន។
បន្ទាប់មកទៀត លោក Matt Busby បានកសាងក្រុមដ៏អស្ចារ្យជាលើកទីពីរ ក្នុងវ័យ ៦០ ឆ្នាំ របស់គាត់ ជាមួយនឹងលោក Bobby Charlton, George Best និង លោក Denis Law បានឈ្នះជើងឯក FA Cup ឆ្នាំ១៩៦៣ និង League Title ១៩៦៥ និង ១៩៦៧។
នៅឆ្នាំ ១៩៦៨ ពួកគេបានទទួលជ័យជំនះក្នុងការប្រកួត European Cup ជាលើកដំបូង របស់ពួកគេ ជាមួយនឹងជ័យជំនះនៅម៉ោងបន្ថែមលើក្រុម Benfica នៅវគ្គផ្តាច់ព្រ័ត្រ នៅលើទឹកដី Wembley Stadium។ ឆ្នាំ ១៩៧៥ លោក Matt Busby បានលាលែង ចេញពីតំណែង ជំនួសដោយគ្រូបង្វឹក Wilf McGuinness ដែលជាអតីតកីឡាករ Manchester United ផងដែរ។ ប៉ុន្តែការគ្រប់គ្រងរបស់គាត់ ដូចជាមិនបានដឹកនាំក្រុម អោយមានការរីកចំរើននោះទេ។
ឆ្នាំ ១៩៧១ លោក Frank O’Farrell បានតែងតាំងជាគ្រូបង្វឹក បានតែរយៈពេល ១៨ខែ តែប៉ុណ្ណោះ បន្ទាប់មក ឆ្នាំ ១៩៧២ Tommy Docherty ឡើងជាគ្រូបង្វឹកក្រុម ទទួលជ័យជំនះ FA Cup ឆ្នាំ ១៩៧៧។ លោក Dave Sexton បានតែងតាំងជំនួសលោក Tommy Docherty ប៉ុន្តែមិនសូវមាន ភាពរីកចំរើនដល់ក្រុមអ្វីសោះ។ ក៏បានតែងតាំងគ្រូបង្វឹកថ្មីគឺ លោក Ron Atkinson បានបានឈ្នះ ពានរង្វាន់ FA Cup ចំនួនពីរដង ឆ្នាំ ១៩៨៣ និង ១៩៨៥ ប៉ុន្តែក៏បានបរាជ័យ ជាម្ចាស់ជើងឯកនៅក្នុង League។
ឆ្នាំ ១៩៨៦ ប្រធានក្លឹបក៏បានតែងតាំង លោក Alex Ferguson ដើម្បីបញ្ចប់ការរង់ចាំ ដ៏យូររបស់ពួកគេ សំរាប់កសាងកិត្តិយសនៅក្នុង Divisional។ លោក Alex Ferguson បានជួបការលំបាក នៅដើមឆ្នាំដំបូងរបស់គាត់រហូតដល់បានក្លាយ ជាជើងឯក UEFA Super Cup ឆ្នាំ ១៩៩១។ ឈ្នះជើងឯក League និង FA Cup ទ្វេដង នៅឆ្នាំ ១៩៩៤។
នៅឆ្នាំ ១៩៩៩ នៅពេលដែលពួកគេបានផ្តួល Bayern Munich នៅក្នុងការប្រកួតវគ្គផ្តាច់ ព្រ័ត្រ Champions League ជាមួយនឹងគ្រាប់បាល់ ២គ្រាប់ នៅបន្ថែមម៉ោងរបួស បានក្លាយ ជាក្រុមដំបូងគេ បង្អស់នៅប្រទេសអង់គ្លេស ដែលបានគ្រប់គ្រងជើងឯកនេះ។ នៅឆ្នាំ ២០០៧ និង ២០០៩ ទទួល ជើងឯករង Champion League ប៉ុន្តែ ឆ្នាំ២០០៨ បានឈានទៅដល់ វគ្គផ្តាច់ព្រ័ត្រម្តង ទៀត ហើយបានផ្តួលក្រុមតោខៀវ Chelsea នៅវគ្គ Penalties បានក្លាយជាម្ចាស់ជើងឯក Champion League ម្តងទៀត។
ក្រុម Manchester United រយៈពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់វីវបុរសលោក Alex Ferguson ដែលបានប្រកាសចូលនិវត្តន៍ បន្ទាប់ពីលោកបានស្នាក់អាស្រ័យក្រុម Manchester United អស់រយៈពេល ២៦ឆ្នាំ ដែលបានដឹកនាំក្រុមជាម្ចាស់ជើងឯកពានរង្វាន់សរុបចំនួន ៣៨ ពាន់រង្វាន់ ជូនក្រុម Manchester United ផងដែរ។ អ្នកស្នងរាជ្យពីលោក Alex Ferguson គឺលោក David Moyes ដែលទើបផ្លាស់ប្តូរពីក្រុម Everton ដែល Ferguson មានទំនុកចិត្តយ៉ាងខ្ពស់ចំពោះ Moyes។
បញ្ជីឈ្មោះគ្រូបង្វឹករបស់ក្រុម Manchester United កន្លងមក៖
ឆ្នាំឈ្មោះគ្រូបង្វឹកជនជាតិកំណត់ត្រា
១៨៧៨ - ១៨៩២Unkown
១៨៩២ - ១៩០០A. H. Albutអង់គ្លេស
១៩០០ - ១៩០៣James Westអង់គ្លេស
១៩០៣ - ១៩១២Ernest Mangnallអង់គ្លេស
១៩១២ - ១៩១៤Jonh Bentleyអង់គ្លេស
១៩១៤ - ១៩២២Jack Robsonអង់គ្លេស
១៩២២ - ១៩២៦Jonh Chapmanស្តតឡែនគ្រូបង្វឹកដំបូងដែលមកពីក្រៅប្រទេស
១៩២៦ - ១៩២៧Lal Hilditchអង់គ្លេសគ្រូបង្វឹកដែលគ្របគ្រងរយៈពេលខ្លីបំផុត
១៩២៧ - ១៩៣១Herbert Bamlettអង់គ្លេស
១៩៣១ - ១៩៣២Walter Crickmerអង់គ្លេស
១៩៣២ - ១៩៣៧Scott Duncanស្តតឡែន
១៩៣៧ - ១៩៤៥Walter Crickmerអង់គ្លេសជាគ្រូបង្វឹកជាលើកទីពីរ
១៩៤៥ - ១៩៦៩Matt Busbyស្តតឡែន
១៩៦៩ - ១៩៧០Wilf McGuinnessអង់គ្លេស
១៩៧០ - ១៩៧១Matt Busbyស្តតឡែនជាគ្រូបង្វឹកជាលើកទីពីរ
១៩៧១ - ១៩៧២Frank O'Farrellអាយរីឡែនជាគ្រូបង្វឹកទី១ ដែលមកពីក្រៅចក្រភពអង់គ្លេស
១៩៧២ - ១៩៧៧Tommy Dochertyស្តតឡែន
១៩៧៧ - ១៩៨១Dave Sextonអង់គ្លេសជាគ្រូបង្វឹកជាលើកទីពីរ
១៩៨១ - ១៩៨៦Ron Atkinsonអង់គ្លេសជាគ្រូបង្វឹកជាលើកទីពីរ
១៩៨៦ - ២០១៣Alex Fergusonស្តតឡែនគ្រូបង្វឹកដែលសាងកេរ៌្តឈ្មោះច្រើនជាងគេ
២០១៣ -David Moyesស្តតឡែន
សម្មិតិផលដែលក្រុម Manchester United បានទទួលជោគជ័យចំនួន ៥១ ពានរង្វាន់៖
ENGLISH PREMIER LEAGUE (២០)
១៩០៨១៩៦៥១៩៩៧២០០៧
១៩១១១៩៦៧១៩៩៩២០០៨
១៩៥២១៩៩៣២០០០២០០៩
១៩៥៦១៩៩៤២០០១២០១១
១៩៥៧១៩៩៦២០០៣២០១៣
FA CUP (១១)
១៩០៩១៩៧៧១៩៩០១៩៩៩
១៩៤៨១៩៨៣១៩៩៤២០០៤
១៩៦៣១៩៨៥១៩៩៦
FOOTBALL LEAGUE CUP (៤)
១៩៩២២០០៦២០០៩២០១០
FA CHARITY / COMUNITY SHIELD (១៩)
១៩០៨១៩៦៥១៩៩៣២០០៧
១៩១១១៩៦៧១៩៩៤២០០៨
១៩៥២១៩៧៧១៩៩៦២០១០
១៩៥៦១៩៨៣១៩៩៧២០១១
១៩៥៧១៩៩០២០០៣
EUROPEAN CUP / UEFA CHAMPIONS LEAGUE (៣)
១៩៦៨១៩៩៩២០០៨
FIFA CLUB WORLD CUP (១)
២០០៨
UEFA SUPER CUP (១)
១៩៩១
EUROPEAN CUP WINNER'S CUP (១)
១៩៩១
INTERCONTINENTAL CUP (១)
១៩៩៩
គេហទំព័ររបស់យើងខ្ញុំ សូមអភ័យទោសទុកជាមុន ប្រសិនបើមានកំហុសឆ្គងដោយ អចេតនា ត្រង់ប្រការណាមួយនោះ៕ សូមអរគុណ...
 
Copyright ©
រចនាដោយ || Khmerrecord