សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Wednesday, June 19, 2013

Google បញ្ចេញ​វីឌីអូ​ណែនាំ​ពី​របៀប​ប្រើ​វ៉ែនតា Google Glass

Goolge Glass គឺ​ជា​វ៉ែន​តា​​​ទំនើប​ដែល​មនុស្ស​ទូទាំង​សកលលោក​មិន​ដែល​​​ធ្លាប់​បាន​​​ជួប​ទេ ​កាល​ពី​មុន​មក​ ។ ជា​មួយ​នឹង​ឈ្មោះ​​ជា​ផលិតផល​បច្ចេកវិទ្យា​ចុង​ក្រោយ​ វ៉ែន​តា​នេះ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន Google ផលិត​សម្រាប់​លក់​ជា​សាធារណៈ​នៅ​ឡើយ​ទេ ។
យ៉ាង​ណា​មិញ​ថ្វី​បើ​​វ៉ែន​តា Google Glass មិន​ទាន់​បាន​​ផលិត​ចេញ​លក់​សម្រាប់​​​ជា​សាធារណៈ​​​ប៉ុន្តែ​​​ផលិត​នេះ​គឺ​ត្រូវ​បាន​​ក្រុមហ៊ុន​ធ្វើ​ការ​ផលិត​បាន​ដោយ​ជោគជ័យ​រួច​ទៅ​ហើយ ដែល​​ជា​លើក​ដំបូង​គឺ​ក្រុមហ៊ុន​បាន​ផលិត​​វ៉ែនតា​នេះ​ជា​មួយ​ម៉ូដែល​ដែល​មាន​ឈ្មោះ​ថា «Explorer Edition» ។ ដោយ​ឡែក​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន Google ទើប​តែ​បាន​បញ្ចេញ​នូវ​វីឌីអូ​ថ្មី​​មួយ​ដែល​ជា​​ការ​ណែនាំ​ក្នុង​ការ​ប្រើ​វ៉ែន​តា Google Glass ។​ ដូច្នេះ​ ចង់​ដឹង​ថា​វ៉ែនតា​នេះ​គេ​ប្រើ​ដោយ​របៀប​​ណា​សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម​ទាំង​អស់​គ្នា ។
វីឌីអូ​៖

ដោយ​ឡែក​ខាង​ក្រោម​គឺ​ជា​វីឌីអូ​មួយ​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​ផ្ទាំង lock screen របស់​វ៉ែនតា Google Glass ។

យ៉ាង​ណា​មិញ​ក្រៅ​ពី​វីឌីអូ​ទាំង​ពីរ​ខាង​លើ​យើង​ក៏​ទទួល​បាន​​នូវ​វីឌីអូ​មួយ​ផ្សេង​ទៀត​​ដែល​​បង្ហាញ​ពី​វ៉ែនតា Google Glass ម៉ូដែល «Explorer Edition» នោះ​ផង​ដែរ ហើយ​វីឌីអូ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រភព​ Engadget ។
បន្ទាប់​ពី​បាន​ទស្សនា​វីឌីអូ​ទាំង​បី​ខាង​លើ​យើង​ឃើញ​ថា​ វ៉ែន​តា Google Glass ពិត​ជា​មាន​ភាព​អស្ចារ្យ​​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លង់​វង្វេង​និង​ផលិត​នេះ​​មែន ដូច្នេះ​តើ​ដំណើរការ​​ដ៏​ពិត​ប្រាកដ​នៃ​វ៉ែន​តា​នេះ​គឺ​​មាន​អ្វី​ខ្លះ​ដែរ ​​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​៖
 
Copyright ©
រចនាដោយ || Khmerrecord