សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Saturday, June 29, 2013

ការជួសជុល Error “Write Protection ” នៅលើ USB

​​ ក្នុង​​ពេល​ប្រតិបត្តិការណ៏​ USB ដើម្បី​ថត​ចំលង​ទិន្ន​ន័យ​ទុក​ ពេល​ខ្លះ​អ្នក​បាន​ជួប​ពត៌មាន error ពី​ USB “The disk is write protected. Remove the write protection or use another disk” ឬ​ក៏​ពត៌មាន​ផ្សេង​ទៀត​​ស្រដៀង​ពត៌​មាននេះ​​ ដែល​មិន​អាច​អនុញ្ញាត​អោយ​អ្នក​កែ​ប្រែ​ឬ​​លប់​​ទិន្ន​ន័យ​​ដែល​មាន​នៅ​ក្នុង​ USB របស់​​អ្នក​។

ក្នុង​ករណី​នេះ​ភាគ​ច្រើន​អ្នក​ប្រើ​ USB គិត​ថា​​ USB មាន​កំហុស​ផ្នែក​រឹង​ហើយ​មិន​អាច​ប្រើ​ប្រាស់​បានទៀតទេ​​ ប៉ុន្តែ​ការ​ពិត​គ្រាន់​តែ​ជា​ពត៌មាន​ error របស់​ USB ដែល​ទិន្ន​ន័យ​​​ត្រូវ​បាន​ផ្លាស់​ប្តូរ​ហើយ​អ្នក​ក៏​អាច​ជួស​ជុល​ error នេះ​បាន​តាម​ជំហាន​នីមួយៗ​ដូច​ខាង​ក្រោមៈ

pic1.jpg


ជំហានទី១: ត្រួត​ពិនិត្យ​ Virus នៅ​លើ​ USB 
ចូរ​អ្នក​តំឡើង​កម្ម​វិធី​សំលាប់​មេ​រោគដែល​អ្នក​ទុក​ចិត្ត​ថាមាន​ប្រសិទ្ធភាព​ដូច​ជា​ Avast, Avira, AVG ,Norton , Kaspersky, Microsoft Security Essentials….។​កម្ម​វិធី​សំលាប់​មេរោគ​អាច​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ពី​ការ​ចំលង​មេរោគ​ពី​ឧបករណ៏​ភ្ជាប់​ខាងក្រៅ​ ជាពិសេស​ចំពោះ​កម្មវិធី​ autorun ​នៅ​លើ​ USB ដែល​ជា​ប្រភព​ចំលង​មេរោគ​ពី​ម៉ាស៊ីន​ទៅ​ USB និង​បញ្រ្ចាស់​មក​វិញ។​

រាល់​ពេល​ដែល​អ្នក​ដោត​ USB ទៅ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​កម្ម​វិធី​សំលាប់​មេ​រោគ​ជា​ស្វ័យ​ប្រវត្ត​ត្រួត​ពិនិត្យ​ទិន្ន​ន័​យ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ USB ដើម្បី​ការពារ​ការ​ចំលង​មេ​រោគ​។​ក្រៅ​ពី​នេះ​ទៀត​អ្នក​ប្រើ​ USB ជា​មួយ​និង​ម៉ាស៊ីន​កុំព្យូទ័​រ​សាធារណៈ​គឺ​វា​ងាយ​ស្រួល​ចំលង​មេរោគណាស់​។ជា​ទូទៅ​មេ​រោគ​ទាំង​នោះ​តែង​តែ​បង្កើត​ file មួយ​ដែល​អត់​មាន​អ្វី​ទំាង​អស់​ហើយ​ធ្វើ​អោយ​យើង​អ្នក​ប្រើ​ចុចលើ​វា​ពេល​ដែល​អ្នក​ចុច​រួច​ហើយ​វា​និង​ចំលង​ភ្លាម​ចូល​ទៅ​ក្នុង​ USB របស់​អ្នក​រូច​ហើយ​បង្កើត​ជា​ error “Write Protected”។

​​​​​ ជំហានទី២: ត្រួតពិនិត្យ​មើល​ USB តើ​មាន​បិទ​កុង​តាក់​ Lock ឬអត់​

pic2.jpg

នៅ​លើ​ USB មាន​កុង​តាក់​សោរ​អាច​អោយ​អ្នក​ផ្លាស់​ប្តួរ​ទីតាំង​ពី​ lock/unlock ដើម្បី​ការ​ពារ​មុខ​ងារ​អាន​ ចំលង​នៅលើ​ USB នៅ​ពេល​អ្នក​ចុច​កុង​តាក់​ទៅ​ទី​តាំង​ lock នោះ​រាល់​មុខ​ងារ​អាន​ ចំលង​ លប់​ សុទ្ធ​តែ​មិន​អាច​អនុវត្តន៏​បាន​។

ជំហានទី៣:​ត្រូតពិនិត្យអោយ​ជាក់​ថា​តើ​ USB អ្នក​អស់​ Free Space ហើយ​ឬនៅ

pic3.jpg



ជួន​កាល​ការងារ​មួយ​វាជា​ការ​ងាយ​ស្រួល​ទេ​តែដោយ​សារ​តែ​យើង​មិន​ដែល​គិត​គឺ​ការ​ត្រួត​ពិនិត្យ​មើល​បរិមាណ​ USB ដែល​អ្នក​បាន​ប្រើ​​ ថា​តើ​អ្នក​បាន​ប្រើ​អស់​ប៉ុន្មាន​នៅ​សល់​ប៉ុន្មាន​។

ជំហាន​ទី​៤: ត្រួត​ពិនិត្យ​មើល​ថា​តើ​ទិន្ន​ន័យ​កំពុង​ស្ថិត​នៅ​ប្រភេទអ្វី

អ្នក​ត្រូវ​អោយ​ច្បាស់​ថាតើ​ទិន្ន​ន័យ​ដែល​អ្នក​ចង់​ចំលង​​ ​ឬ លប់​​កំ​ពុងស្ថិត​នៅ​កំរិត​ Read-only ឬអត់​បើ​សិន​ជាវា​ស្ថិត​នៅ​កំរិត​ Read-only ពិត​ប្រាកដ​ណាស់​ថា​អ្នក​និង​មិន​អាច​ចំលង​ឬលប់​វា​បាន​ទេ។​​ដើម្បី​លប់​បំបាត់​កំរិត​ Read-only អ្នក​ចុច​ mouse ស្តាំ​ទៅ​លើ​ទិន្ន​ន័យ​នោះ​រូច​ហើយ​ចុច​យក​ Properties ​នៅ​ត្រង់​ Attributes អ្នក​ដក​ tick ​Read-only ​ចេញ​រូចហើយ​ចុច​​ ok ជាការ​ស្រេច។

pic4.jpg


ជំហានទី៥: ការ​ពារ​ការ​ជ្រៀត​ចូល​ Registry

pic5.jpg

ត្រង់​ចំនុច​នេះ​យើង​និង​លប់​បំបាត់​ចោល​មុខងារការ​ពារ​ឧបករណ៏ផ្ទុក​ទិន្ន​ន័យ​ខា​ង​ក្រៅ​។​ការ​អនុវត្តន៏​គឺ​ចុច​start ​រូច​វាយ​ពាក្យ​ regedit.exe​​ រូច​ហើ​យ​ចុច​ Enter នោះ​ផ្ទាំង​ Registry Editor និង​លេច​ចេញ​មក​​រួច​ហើយ​ចុចអោយ​ដល់​ HKEY_LOCAL_MACHINE\SYSTEM|CurrentControlSet\Control\StorageDevicePolicies​ រូច​ស្វែង​រក​ពាក្យ​ WriteProtect រួច​ចុច​ mouse ស្តាំលើ​វា​ហើយ​ចុច​យក​ Modify ​ពេល​នោះ​អ្នក​និង​ឃើញ​តំលៃ​ Value data បច្ចុប្បន្ន​គឺ​ 0 ​មាន​ន័យ​ថា​ឧបករណ៏​របស់​អ្នក​ត្រូវ​បាន​ការ​ពារ​​ ដូច្នេះ​អ្នក​ប្តូរ​តំលៃ​នេះ​ទៅ​ជា​តំលៃ​ 1 វិញ​រួច​ចុច​ ok រួច​ហើយ​បិទ​ Registry Editor ​និង​ដក​ USB ចេញ​ពី​ម៉ាស៊ីន​រូច​ហើយ​ដោត​ឡើង​វិញ​ដើម្បី​មើល​លទ្ធផល​តើ​នៅ​តែ​មាន​ error ទៀត​អត់​។

ប្រសិន​បើ​អនុវត្តន៏ប៉ុន្មាន​ជំហាន​ខាង​លើ​នៅ​តែ​មិនអាន​ជួស​ជុល error នេះ​បានទេ​ជំហាន​ចុង​ក្រោយ​គឺ​ Format USB ។​ 
 
Copyright ©
រចនាដោយ || Khmerrecord