សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Sunday, June 9, 2013

វិធី​៥​យ៉ាង​ក្នុងការ​ធ្វើ​អោយ​ក្រែម​បបូរមាត់​ជាប់​បានយូ​រ

វិធី​៥​យ៉ាង​ក្នុងការ​ធ្វើ​អោយ​ក្រែម​បបូរមាត់​ជាប់​បានយូ​រ
មាន​ស្ត្រី​ជាច្រើន តែង​មាន​កង្វល់​ក្នុង​ការជ្រើសរើស យក​ក្រែម​ប្រភេទ​ណា​មួយ ដែល​អាច​ជាប់​ពណ៌​បានយូរ និង មិន​ងាយ​រលុប​ក្រោយពេល ដែល​ពួកគេ​បាន​លាប​វា​ពេញ​មួយថ្ងៃ ឬ ទទួលទាន​អាហារ​រួច​។

ក្រៅ​ពី​ការជ្រើសរើស​ផលិតផល​ល្អ ខាងក្រោម​នេះ ក៏​ជា​វិធី​ទាំង ៥​យ៉ាង ដែល​អាច​នឹង​ជួយ​អោយ ក្រែម​បបូរមាត់​របស់អ្នក ជាប់​បាន​យូរ​ផងដែរ ៖

១. ធ្វើ​ការរៀបចំ​បបូរមាត់​របស់​អ្នក អោយបាន​ល្អ ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ ដោយ​អ្នក​គ្រាន់តែ​យក ក្រណាត់​ទន់ ឬ ប្រើក្រែ​មលាង​សម្អាត​បបូរមាត់​អោយបាន​ស្អាត​ល្អ​។ អ្នក​ត្រូវ​យក​វា មក​ដាក់​ផ្ទាល់​នៅលើ​បបូរមាត់​ដែល​សើម រួច​ធ្វើការ​ជូត​ថ្នមៗ ជាមួយនឹង​ក្រណាត់​ដែល​បាន​ជ្រលក់​នឹង ទឹក​ក្តៅឧណ្ណៗ​នេះ ។ ធ្វើការ​ត្រដុស​បបូរមាត់ ជាមួយនឹង​ជាតិគ្រីម​ទាំងនេះ ថ្ន​មៗ​ដោយ​ធ្វើ​ចលនា​ជា​រាង​រង្វង់​។ វិធី​នេះ នឹង​ជួយ​សម្អាត​ស្បែក​ស្ងួត និង ជម្រុះ​ស្បែក​ដែល​ងាប់​ចោល និង ផ្តល់​អោយ​អ្នក​នូវ​បបូរមាត់​ទន់​ក្រហម​រលោង​។ អ្នក​អាច​ធ្វើ នូវ​វិធី​នេះ​អោយបាន ម្តង ឬ ពីរ​ដង​ក្នុង​មួយ​សប្តាហ៍

២. ធ្វើការ​គូរត្រេ​បបូរមាត់​។ ជ្រើសរើស​យក ខ្មៅ​ដៃ​គូរត្រេ​មាត់​ណា ដែល​មាន​ពណ៌​ឌិ​តជាង​ក្រែម ដែល​អ្នក​ត្រូវ​លាប និង គូរ​ទៅ​តាមត្រេ​មាត់​ពី​ធម្មជាតិ​របស់​អ្នក និង​ផ្តោត​ជា​សំខាន់​ទៅលើ​ចំណុច​បបូរមាត់​ខាងលើ ត្រង់​ចំណុច​រាង​អក្សរ V ។

៣. លាប​ក្រែម​ទៅលើប​បូរ​មាត់របស់​អ្នក ជាមួយនឹង​ពណ៌​ក្រែម​ដែល​អ្នក​ចូលចិត្ត​។ បន្ទាប់​ពី​អ្នក​បាន ធ្វើកា​រលាប ជា​លើកទីមួយ​រូ​ចមក អ្នក​ត្រូវ​យក​ក្រណាត់ ឬ ក្រដាស់​មក ដាក់​នៅ​ចន្លោះ​បបូរមាត់​ទាំងពីរ និង ធ្វើការ ខាំ​ផ្តិត​ចុះ​ក្រោម​ថ្នមៗ ។ បន្ទាប់មក ធ្វើការ​លាប​ជា​លើក​ទី​ពីរ​ម្តងទៀត ។

៤. ប្រើក្រែ​មរលោង​លាប​ពីលើ ដើម្បី​បង្កើត​នូវ​ភាព​ចែង​ចាំង និង រក្សា​ពណ៌​ក្រែម​អោយ​ជាប់​បាន​យូរ​។ អ្នក​ត្រូវ​លាប​វា នៅត្រង់​ចំណុចកណ្តាល​នៃ​បបូរមាត់​ខាងក្រោម អោយ​ឌិ​ត​បន្តិច ដែល​វា​នឹង​ជួយ​ធ្វើអោយ​បបូរមាត់​អ្នក មាន​ភាព​លេចធ្លោ​ជាពិសេស​។​

. ធ្វើការ​ផ្តិត​ក្រែម​ដែល​ជាប់​នៅ​តាម​គែម​បបូរមាត់​អោយបាន​ស្អាត​ល្អ  និង​ជា​ពិសេស​អ្នក​ត្រូវ​ពិនិត្យ​រក ស្នាម​ក្រែម ដែល​អាច​មាន​ជាប់​នឹង​ស្បែក ឬ ធ្មេញ រួច​ធ្វើការ ជូត​សម្អាត​វា​អោយបាន​ល្អ នោះ​ជា​ការ​ស្រេច ៕
ប្រភព : health.com.kh
 
Copyright ©
រចនាដោយ || Khmerrecord