សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Saturday, June 15, 2013

វិ​ទ្យា​សាស្ត្រ​] សមា​​ជិក​​ស្ថា​នីយ​​អវកាស​​បី​​រូប​​វិល​​ត្រឡប់​មក​ផែន​ដី​​វិញ​​ដោយ​សុ​វត្ថិ​ភាព​

តាម​គេហទំព័រ ​RIA Novosti​ ដែល​បាន​ចុះ​ផ្សាយ​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​យាន​អវកាស​ Soyuz TMA-07M​ បាន​បញ្ជូន​អវកាស​យានិក​​បី​រូប​ពី​​ស្ថានីយ​អវកាស​មក​កាន់​ផែន​ដី​ដោយ​ជោគ​ជ័យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ២០១៣ ម៉ោង​នៅ​ប្រទេស​រុស្ស៊ី​។

slide.jpg
រូប​ថត​ពី​ឆ្វេង​ទៅ​ស្តាំ​គឺ​លោក​ Chris Hadfield , លោក​ Roman Romanenko និង​លោក Thomas Marshburn

ក្រោយ​ពី​ចាក​ចេញ​​ពី​ស្ថានីយ​អវកាស​អស់​រយៈ​​ពេល​ពី​បី​ម៉ោង​រួច​មក យាន​អវកាស​នេះ​បាន​ចុះ​ចត​ទៅ​លើ​ផែន​ដី​គឺ​ប្រទេស​Kazakhstan ​ដោយ​សុវត្ថិភាព ដោយ​មាន​ការ​​ជ្រោម​ជ្រែង​និង​គាំ​ទ្រដោយ​ឧទ្ធមាគ​ចក្រ​ប្រភេទ​ Mi-8​ ចំនួន​១២​គ្រឿង​និង​យន្តហោះ​ចំនួន​៣​គ្រឿង​ផងដែរ​។ អវកាស​យានិកទាំង​បី​រូប​នោះ​រួម​មាន​៖លោក Chris Hadfield មក​ពី​ប្រទេស​កាណាដា​ លោក Roman Romanenko មក​ពី​ប្រទេស​រុស៊្សី​និង​លោកThomas Marshburn មក​ពី​សហរដ្ឋអា​មេរិក​។

ដើម្បី​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​វិល​ត្រឡប់​មក​កាន់​ផែន​នៃ​យាន​ Soyuz TMA-07M​ ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​បាន​បន្ថែម​កំពស់​របស់​ខ្លួន​ចម្ងាយ​២,៦​គីឡូ​ម៉ែត្រ គឺ​កំពស់​ស្ថានីយ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​៨​ខែ​ឧសភា​ឆ្នាំ២០១៣​កន្លង​ទៅ​​វា​មាន​​​កំពស់​​៤១៣,៨​គីឡូម៉ែត្រ​ពី​ផែន​ដី​។​​​​​​​​​​​​​​​​
ដូច្នេះ​​នៅ​ក្នុងកំឡុង​ពេល​នេះ​​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​នឹង​មាន​តែ​អវកាសយានិក​តែ​បី​រូប​តែ​ប៉ុណ្ណោះ​​គឺ​លោក​ Pavel Vinogradov, លោក​Alexander Misurkin ដែល​លោក​ទាំង​ពីរ​មក​ពី​ប្រ​ទេស​រុស្ស៊ី​និង​លោក​Christopher Cassidy​មក​ពី​អង្គការ ​NASA។ ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ២០១៣​ខាង​មុខ​នេះ​ យាន​អវកាស​Soyuz​ដ៏ទៃ​ទៀត​គឺ​ Soyuz TMA-09m នឹង​នាំ​អវកាសយានិក​បី​រូប​ទៀត​ឡើង​ទៅ​កាន់​ស្ថានីយ​​អវកាស ទី​០១​គឺ​លោក Fyodor Yurchikhin មក​ពី​រស្ស៊ី ទី០២​គឺ​លោក​Karen Nyberg មក​ពី​អា​មេរិក​និង​ទី០៣​គឺ​លោក​Luca Parmitano មក​ពី​ប្រ​ទេស​អ៊ីតាលី។

វី​ដែ​អូ​បង្ហាញ​អំពី​ដំណើរ​ការ​ចុះ​ចត​នៃ​អវកាស​យានិក​ទាំង​បី​
 
Copyright ©
រចនាដោយ || Khmerrecord