សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Saturday, June 15, 2013

វិទ្យា​សាស្ត្រ​] ផ្ទាំង​ថ្មរ​ធំ​មួយ​ផ្ទាំង​នឹង​ហោះ​មក​កាត់​ផែន​ដី​នា​ចុង​ខែ​នេះ​

តាម​ការ​ព្យា​ករណ៍​ពី​បណ្តា​អ្នក​វិទ្យា​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា​នឹង​មាន​ដុំ​ថ្ម​ដែល​មាន​ប្រវែង​២,៧​គីឡូម៉ែត្រ​ហោះ​ឆ្លង​កាត់​ផែន​ដី​នា​ចុង​ខែ​នេះ​។

slide.jpg

នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ខាង​មុខ​នេះ​ផ្ទាំង​ថ្ម​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​1998 QE2 នឹង​ធ្វើ​ដំណើរឆ្លង​កាត​ផែន​ដី​នៅ​ក្នុង​ចម្ងាយ​អប្បរមា៥,៧​លាន​គីឡូ​ម៉ែត្រ​ គឺ​វា​មាន​ចម្ងាយ​១៥​ដង​នៃ​ចម្ងាយ​ពី​ផែន​ដី​ទៅ​ភព​ព្រះ​ច័ន្ទ។ ក្រោយ​ពី​ហោះ​ឆ្លង​កាត់​ផែន​ដី​រួច​ហើយ​ ដុំ​ថ្ម​ដ៏​ធំ​នេះ​និង​វិល​ត្រឡប់​មក​ម្តង​ទៀត​នៅ​រយៈ​២​សតវត្សរ៍​ទៀត​។​​​
ផ្ទាំង​ថ្ម​ 1998 QE2 ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខែ​សីហា​ឆ្នាំ​១៩៩៨​ដោយអ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា ​រដ្ឋ Massachusetts នៃ​សហរដ្ឋ​អា​មេរិក​។

01.jpg
គន្លង​គោចរ​​របស់​បណ្តា​ភព​និង​វត្ថុ​ដែល​នៅ​ជិត​ផែន​ដី​

បណ្តា​អ្នក​វិទ្យា​សាស្ត្រ​​គម្រោង​នឹង​ប្រើ​ប្រាស់​កែវ​យិត​ដែល​មាន​អង្កត់​ផ្ចិត​៧០​ម៉ែត្រ ហើយ​ដាក់​ទី​តាំង​នៅ​ស្ថានីយ​ឃ្លាំ​មើលGoldstone Observatory នៃ​រដ្ឋ​ California ​ដើម្បី​តាម​ដាន​រាល់​វត្ថុ​​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ ​នៅ​ពេល​ដែល​វា​ឆ្លង​កាត់​មក​ជិត​ផែន​ដី​។ បើទោះ​បី​ជា​វា​មាន​ចម្ងាយ​ប្រហែល​ជា​៦​លាន​គីឡូ​ម៉ែត្រ​ពី​ផែន​ដី​ប៉ុន្តែ​អ្នក​​តារា​វិទូ​រូបភាព​អាច​ចាប់​យក​រូប​ភាព​បាន​ទំហំ​៣,៥​ម៉ែត្រ។​​​

​​​លោកវិជ្ជ​បណ្ឌិត​ Lance Benner ប្រចាំ​មន្ទី​ពិសោធន៍​Jet Propulsion Laboratory of the U.S បាន​មាន​ប្រសាសន៍​ថា​"វា​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ដែល​បាន​ឃើញ​រូប​រាង​លំអិត​របស់​ដុំ​ថ្ម​ដ៏​ធំ​នេះ​។ តាមរយៈ​កែវ​យិត​នេះ​គេ​អាចគេ​អាច​ពង្រីក​ចំណុច​ភ្លឺ​តូចៗ​ហើយ​មើល​ឃើញ​​​រូប​រាង​​ធម្មជាតិ​ពិត​នៃ​ចំណុច​តូច​នោះ​ដោយ​​ភ្នែក​ទទេ​។"​​
ឆ្នាំ២០១៦ អង្គារ ​NASA នឹង​បាញ់​បង្ហោះ​យាន​អវកាសដើម្បី​ធ្វើ​ការ​សិក្សា​និង​យក​គំរូ​របស់​ដុំ​ថ្ម​មួយ​ដុំ​ដែល​នៅ​ជិត​ផែន​ដី​បំផុត​ ដែល​គេ​ស្គាល់​ថា​Bennu។ Bennu មាន​ទំហំ​ជាង​៥០០ម៉ែត្រ​ហើយ​វា​តែង​តែ​ហោះ​កាត់​ផែន​ដី​នៅ​ចម្ងាយ​៥០០,000គីឡូម៉ែត្រ​ ដែល​ខួប​នៃ​​ការ​ហោះ​​មក​ជិត​ផែន​ដី​​គិត​ជា​ខួប​គឺ​៦​ឆ្នាំ​ម្តង​។

វី​ដែ​អូ​បង្ហាញ​អំពី​គន្លង​​ដំណើរ​ចរ​របស់​1998 QE2
 
Copyright ©
រចនាដោយ || Khmerrecord