សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Sunday, June 30, 2013

Backup RSS ពី Google Reader ​ជា​ប្រញ៉ាប់​មុន​ថ្ងៃ​​ទី​១ កក្កដា​(ខែ​ក្រោយ​)

RSS គឺ​ជា​សេវា​កម្ម​មួយ​ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​ធ្វើ​ការ​ទាញ​យក​នូវ​​អត្ថបទ​​ពី​គេហទំព័រ​ដើម​ដើម្បី​ងាយ​ស្រួល​​អាន​​​​​ទ្រួសៗ​នៅ​លើ​គេហទំព័រ​មួយ​ចំនួន​ដែល​ជា Web Application ​ដំណើរការ​ជា​មួយ​នឹង RSS ។ ​​ដោយ​ឡែក​ចំពោះ​គេហទំព័រ​ដែល​ជា Web Application ​​សម្រាប់​សេវា​កម្ម​នេះ និង​ត្រូវ​បាន​គេ​ពេញ​និយម​ជាង​គេ​គឺ​មាន​តែ Google Reader ប៉ុណ្ណោះ ។ ប៉ុន្តែ​​ក្រុមហ៊ុន​ Google បាន​ប្រកាស​រួច​ទៅ​ហើយ​ថា នៅ​ថ្ងៃ​​ទី ១ ខែ​កក្កដា​ដែល​ជា​ខែ​ក្រោយ​នេះ ខ្លួន​នឹង​បញ្ចប់​នូវ​សេវា​កម្ម Google Reader នេះ​ហើយ ។ ​ដូច្នេះ​វា​សំខាន់​ណាស់​សម្រាប់​យើង​ធ្វើ​ការ​ទាយ​យក​នូវ RSS ដែល​​កំពុង​​តែ​បាន​​ប្រើ​នៅ​ក្នុង Google Reader មក​រក្សា​ទុក​សម្រាប់​​​ទាញ​​ប្រើ​នៅ​លើ​គេហទំព័រ​ដទៃ​ទៀត​ ។
របៀប Backup RSS ពី Google Reader ៖
  1. ចូល​ទៅ​កាន់​ Google Reader
  2. >> reader settngs
  3. >> Import/Export
  4. >> Download your data through Takeout (​​ជា​តំណ​​ភ្ជាប់​នៅ​ផ្នែក​ខាង​ក្រោម​)
  5. >> CREATE ARCHIVE រួច​រង់​ចាំ​មួយ​​រយៈ​
  6. ចុច​លើ button ‘ Download ‘ ដើម្បី​ទាយ​យក RSS របស់​អ្នក​ជា​ទម្រង់​ជា ​file zip
យ៉ាង​ណា​មិញ​បន្ទាប់​ពី​បាន​ Backup នូវ RSS ចេញ​ពី Google Reader រួច​សូម​រក្សា​ file នោះ​ឲ្យ​បាន​ល្អ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទាយ​ប្រើ​ឡើង​វិញ​​តាម​រយៈ​គេហទំព័រ​ដែល​ជា Web Application ​សម្រាប់​អាន​នូវ RSS ផ្សេងៗ​ក្រៅ​ពី Google Reader ។
សូម​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​មិន​អាច​នឹក​​ឃើញ​នូវ​​គេហទំព័រ​ដែល​ជា Web Application ​សម្រាប់​អាន​នូវ RSS ផ្សេង​ក្រៅ​ពី Google Reader ​ទេ សូម​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រើ​នូវ Feedly ​នៅ​ក្នុង​ថ្ងៃ​នេះ​ជា​បន្ទាន់ ។ Feedly ជា​គេហទំព័រ​មួយ​ដែល​ត្រូវ​បាន​គេ​ពេញ​និយម​ប្រើ​ច្រើន​ជាង​គេ​បន្ទាប់​ពី​ Google Reader ​ដោយ​ឡែក​សម្រាប់​ការ​ចុះ​ឈ្មោះ​ប្រើ​សេវាកម្ម​របស់ Feedly សូម​ចូល​ទៅ​កាន់ www.feedly.com ​នឹង​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រើ​ជា​មួយ​នឹង​គណនី Gmail របស់​អ្នក ។
​ហេតុ​អ្វី​ត្រូវ​ចុះ​ឈ្មោះ​ប្រើ Feedly តាម​រយៈ Gmail ?
  • រាល់​ RSS reader ដែល​មាន​នៅ​ក្នុង Google Reader របស់​អ្នក​នឹង​ត្រូវ​​ទាញ​យក​មក​ប្រើ​នៅ​​ក្នុង​ Feedly ដោយ​ស្វ័យ​ប្រវត្តិ​ ​(ចុះ​ឈ្មោះ​ប្រើ​ឥលូវ​នេះ​ដើម្បី​​ទទួល​បាន​ RSS ពី Google Reader ​នៅ​ក្នុង​​ Feedly ដោយ​ស្វ័យ​ប្រវត្តិ​មុន​ពេល​ដែល Google Reader ត្រូវ​បាន​បិទ​ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ខាង​មុខ​)
ចំពោះ​លក្ខណសម្បត្តិ​របស់ Feedlly គឺ​​​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង Google Reader ដែរ ​ហើយ​តាម​រយៈ​មុខ​ងារ​ជា​ច្រើន​របស់​ Feedly នឹង​ធ្វើ​​​​ឲ្យ​អ្នក​​ទទួល​បាន​នូវ​បទពិសោធន៍​ក្នុង​ការ​អាន RSS ដូច​ជា​នៅ​ក្នុង Google Reader ​អញ្ចឹង​ដែរ ។ ក្រៅ​ពី​នេះ Feedly ក៏​មាន​កម្មវិធី​​នៅ​លើ Android និង iOS ផង​ដែរ ៕
ប្រភព [www.porpok.com]
 
Copyright ©
រចនាដោយ || Khmerrecord