សូមចុច Like Facebook Page ដើម្បីទទួលបានពត៌មាន ចំណេះដឹង និងកម្មវិធីថ្មីៗពីគេហៈទំព័រនេះ។ សូមអរគុណ!

Sunday, December 29, 2013

របៀប​បិទ Port USB Drive ក្នុង​ Window 7 មិន​ឲ្យ​ដំណើរ​ការ

លោកអ្នកប្រហែល​ជាចង់បិទ ឬផ្អាក USB port ឬបិទ​មិនឲ្យ​ដោត USB drive ក្នុងវីនដួសេវេន​ដោយ​ផ្អែក​លើ​មូល​ហេតុជាច្រើន។ បើអ្នក​មិនជាចាំ​បាច់​ ក្នុងការ​ប្រើ USB drive យល់ល្អអ្នក​គួរតែ​បិទវា ដើម្បី​បង្ការ​ពី​ការឆ្លង​មេរោគនានា​ដោយ​ចៃដន្យ រាល់ពេល​ដោត​ USB Drive ចូល​ក្នុងម៉ាស៊ីន​របស់​អ្នក​ម្តងៗ។


ដើម្បីបិទ USB Port ឬ USB Drive ក្នុង​ Windows 7

សូមចុចលើប៊ូតុង Start រួចវាយ regedit ក្នុង​ប្រអប់​ស្វែងរក។ នៅក្នុងផ្ទាំង regedit សូមចូលទៅកាន់ទីតាំងនេះ
HKEY_LOCAL_MACHINE => SYSTEM => CurrentControlSet => Services => USBSTOR ។


​សូម​ចុច​ពីរដង​លើ Start key

នៅប្រអប់​ខាងឆ្វេង (left panel) ហើយ​ផ្លាស់ប្តូរតម្លៃ​របស់វាទៅជា ៤វិញ (តម្លៃដើមគឺ ៣)។ វិធីនេះ​វានឹង​បិទ USB drive ឬ USB port ក្នុង​កុំព្យូទ័រ​របស់អ្នក​ហើយ។

ចំណាំ៖ ដើម្បី​បើកវិញ​គ្រាន់តែ​ប្តូរតម្លៃទៅជា ៣វិញ​ជាការស្រេច ។




លោកអ្នក​នឹង​មាន​សុវត្ថិភាព​បន្ទាប់​ពី​បាន​បិទ ដោយ​លែង​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​ដោយ​ចៃដន្យ និង​អាច​នាំឲ្យ​បាត់​បង់​ឯកសារ​យ៉ាង​ងាយ​បំផុត ។
[អានអត្ថបទបន្ត...]

Saturday, December 28, 2013

ធ្វើ​អោយ​ Windows 8 / 8.1 និង​ Office 2013 ប្រើ​ប្រាស់​បាន​រហូត



ស្រប​ពេល​ដែល​ Microsoft  បាន​ដាក់​អោយ​ប្រើ​ប្រាស់​នូវ​ Windows RT យើង​ខ្ញុំ​សូម​លើក​យក​នូវ​ វិធី​សាស្រ្ត​ដើម្បី​ធ្វើ​អោយ​ Windows 8 ហើយ​និង​ Microsoft Office 2013 ប្រើ​ប្រាស់​បាន​ 180 ថ្ងៃ​។ ខាង​ក្រោម​នេះ​យើង​ខ្ញុំ​និង​បក​ស្រាយ​ អំពី​វិធី​ Activate Microsoft Windows 8 ​និង​ Office 2013។​

+ វិធី​សាស្រ្ត​ប្រើ​ប្រាស់​កម្មវិធី​ KMSmicro៖

ជំហាន​ទី​ ១៖​ ជំហាន​ដំបូង​នៃ​ការ​ដំណើរ​ការ​កម្មវិធី​ KMSmicro

ទាញ​យក​នូវ​កម្មវិធី​ KMSmicro 3.0 រួច​ដាក់​វា​នៅ​លើ​ Desktop របស់​អ្នក​រួច​ដំណើរ​ការ​កម្មវិធី​ដោយ​គ្រាន់​តែ​ ចុច​កណ្ដុរ​ខាង​ស្ដាំ​នៅ​លើ​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ​ថា​ " Start KMSmicro 3.10.cmd " ហើយ​ជ្រើស​រើស​យក​ Run As Administrator។​ ប្រសិន​បើ​កម្មវិធី​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម​សូម​អ្នក​ធីក​យក​ "Private Network, such as my home or work network ហើយ​និង​ Publish networks, such as those in airports and...." បន្ទាប់​មក​សូម​ចុច​ប៊ូតុង​ Allow access ដើម្បី​អនុញ្ញាត​អោយ​កម្មវិធី​ដំណើរ​ការ​ឆ្លង​កាត់​ Windows Firewall។​

នៅ​ពេល​នោះ​អ្នក​និង​ឃើញ​ផ្ទាំង​កម្មវិធី​មួយ​ដំណើរ​ការ​ឡើង​ នោះ​ជា​ Virtual Machine ដែល​ដំណើរ​ការ​នៅ​លើ​ QEMU។​ សូម​អ្នក​​រង​ចាំ​ប្រមាណ​ ២​ ទៅ​ ៣​ នាទី​ដើម្បី​ម៉ាស៊ីន​ដំណើរ​ការ​រួច​រាល់​។​ 

ជំ​ហាន​ទី​ ២៖​ វិធី​សាស្រ្ត​ប្រើ​ប្រាស់​កម្មវិធី​ KMSmicro

បន្ទាប់​ពី​កម្មវិធី​ដំណើរ​ការ​រួច​រាល់​ សូម​អ្នក​ចូល​ទៅ​ក្នុង​ Virtual Machine នោះ​រួច​ចុច​ប៊ូតុង​អក្សរ​ " T " នៅ​លើ​ Keyboard របស់​អ្នក​ (ចំណាំ​៖ ត្រង់​ចំណុន​នេះ​អ្នក​ត្រូវ​ការ​ Internet​)​ ដើម្បី​ Sync ពេល​វេលា​ជា​មួយ​ Internet បន្ទាប់​មក​សូម​រង់​ចាំ​ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​នូវ​ផ្ទាំង​មួយ​ដែល​អោយ​អ្នក​ជ្រើស​រើស​ សូម​អ្នក​ជ្រើស​រើស​យក​ " Yes " បន្ទាប់​មក​ចុច​ " Enter " ដើម្បី​ Refresh នូវ​ដំណើរ​ការ​កម្មវិធី​។​

(ចំណាំ៖​ សូម​កុំ​បិត​ KMSmicro រហូត​ដល់​ការ​ Activate បាន​បញ្ចប់​)​


ដើម្បី​បិទកម្មវិធី​ KMSmicro អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​ " S " បន្ទាប់​មក​ចុច​ Enter នៅ​លើ​ក្ដា​ចុច​របស់​អ្នក​នោះ​កម្មវិធី​និង​ធ្វើ​ការ​បិត​ដោយ​ខ្លួន​ឯង។​

+ វិធី​សាស្រ្ត​ដំណើរ​ការ​ KMSmicro ជាមួយ​និង​ Microsoft Office 2013៖​

ជំហាន​ទី​ ៣៖​ ការ​ដំឡើង​កម្មវិធី​ Microsoft Office 2013

នៅ​ពេល​នេះ​សូម​អ្នក​ធ្វើ​ការ​ដំឡើង​កម្មវិធី Microsoft Office 2013 ពេល​នោះ​អ្នក​និង​ទទួល​បាន​នូវ​ផ្ទាំង​មួយ​ដែល​អនុញ្ញាត​អោយ​យើង​ដំឡើង​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​នូវ​ Product Key នោះ​ឡើយ​។​ សូម​អ្នក​ធ្វើ​ការ​ដំឡើង​តាម​ធម្ម​តា​ រហូត​ដល់​ការ​ដំឡើង​បញ្ចប់​។​

សូម​អ្នក​បើក​ដំណើរ​ការ​កម្មវិធី​ណា​មួយ​ដូច​ជា​ Microsoft Word 2013 ជា​ដើម​បន្ទាប់​មក​ចុល​ទៅ​កាន់​មីនុយ​ File រួច​ចូល​ទៅ​កាន់​ Account ដើម្បី​អោយ​ដឹង​ថា​តើ​កម្មវិធី​ត្រូវ​បាន​ Activate រួច​រាល់​ឬ​នៅ​។​ ជា​ធម្មតា​កម្មវិធី​និង​បង្ហាញ​ថា​ Office 2013  របស់​អ្នក​បាន​ Activated ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឃើញ​ថា​ កម្មវិធី​នូវ​ទាម​ទារ​អោយ​អ្នក​ Activate សូម​អ្នក​រង់​ចាំ​ប្រហែល​ ១៥​ នាទី​ បន្ទាប់​មក​ត្រួត​ពិនិត្យ​ម្ដង​ទៀត​។​ ប្រសិន​បើ​នៅ​តែ​មិន​ដំណើរ​ការ​ សូម​អ្នក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទៀត​។​

ជំហាន​ទី​ ៤​៖​ ការ​អនុវត្ត​ជំហានចុង​ក្រោយ​ដែល​ Microsoft Office 2013 នៅ​តែ​មិន​ Activated

ប្រសិន​បើ​អ្នក​នៅ​តែ​មិន​អាច​ Activate នូវ​ជំនាន់​ Microsoft Office 2013 របស់​អ្នក​បាន​សូម​អ្នក​ធ្វើ​ការ​ត្រួត​អាន​នូវ​តំរូវ​ការ​ខាង​ក្រោម​នេះ​ជាមុន​សិន​៖​
     - អ្នក​ត្រូវ​ប្រើ​ប្រាស់​នូវ​ជំនាន់​ Volume Edition នៃ​ Microsoft Office 2013 ឬ​ដែល​យើង​ហៅ​ថា Microsoft Office 2013 VL ដែល​មិន​មែន​ជា​ Retail Edition។​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​នូវ​ជំនាន់​ Retail សូម​អ្នក​រង់​ចាំ​តាម​ដាន់​ ប្លុក​យើង​ខ្ញុំ​ដើម្បី​ស្វែង​យល់​អំពី​វិធី​សាស្រ្ត​​ផ្លាស់​ប្ដូវ​នូវ​ជំនាន់​ Retail ទៅ​កាន់​ Volume Edition ដោយ​ខ្លួន​ឯង​។​
     - អ្នក​ត្រូវ​ភ្ជាប់​ទៅ​កាន់​ Internet ដើម្បី​អោយ​ KMSmicro ដំណើរ​ការ​បាន​។​

ឥឡូវ​សូម​ធ្វើ​ការ​ Activate កម្មវិធី​ម្ដង​ទៀត​ដោយ​អនុវត្ត​តាម​តែ​ជំហាន​ទី​ ១ និង​ជំហាន​ទី ២​​ ប៉ុន្នោះ​។​  បន្ទាប់​មក​សូម​អ្នក​ដំណើរ​ការ​កម្មវិធី​មួយ​ទៀត​ដែល​មាន​នៅ​ក្នុង​ថត​ជាមួយ​គ្នា​និង​ KMSmicro ដែរ​ដេល​មាន​ឈ្មោះ​ថា​ " Activation Helper v1.1 " អ្នក​និង​ឃើញ​នូវ​ផ្ទាំ​ង​កម្មវិធី​ដូច​ខាង​ក្រោម​៖​

សូម​បំពេញ​នូវ​ចំណុច​ខាង​ក្រោម​នេះ​
     - Server IP or Hostname: 127.0.0.1
     - Port: 1688
ចុច​ប៊ូ​តុង​ Clear Office KMS និង Turn Caching Off បន្ទាប់​មក​ចុច​ប៊ូតុង​ Activate Office 2013 ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ Activate កម្មវិធី​ Microsoft Office 2013 ម្ដង​ទៀត​។​ ពេល​នោះ​អ្នក​និង​ទទួល​បាន​នូវ​កម្មវិធី​ Microsoft Office 2013 ដែល​អ្នក​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ 180 ថ្ងៃ​។​

ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ផុត​កំណត់​ 180 ថ្ងៃ​អ្នក​អាច​ Activate កម្មវិធី​ Microsoft Office 2013 ​ម្ដង​ទៀត​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ទី​ ៤ ជា​ការ​ស្រេច​។​

+ វិធី​សាស្រ្ត​ Activate Windows 8 ដោយ​ប្រើ​ KMSmicro៖​
ការ​ Activate Windows 8 គឺ​ងាយ​ដូច​ការ​ Activate Microsoft Office 2013 អញ្ចឹង​ដែរ​។​ ដោយ​អ្នក​គ្រាន់​តែ​ដំណើរ​ការ​ KMSmicro បន្ទាប់​មក​បើក​កម្មវិធី​ "KMS Activation Helper v1.1" រួច​ចូល​ទៅ​ក្នុង​តាប​ Windows 8  រួច​បញ្ចូល​នូវ​ Server IP or Hostname: 127.0.0.1 ជា​មួយ​និង​ Port: 1688 បន្ទាប់​មក​ចុច​ប៊ូតុង​ Activate Windows ទៅ​តាម​ជំនាន់​ Windows របស់​អ្នក​ជា​ការ​ស្រេច​ (eg. Activate Windows 8 Pro)។

បន្ទាប់​ពី​ Activate រួច​អ្នក​អាច​ធ្វើ​ការ​ Update Windows បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Control Panel បន្ទាប់​មក​ជ្រើស​រើស​ Windows Update។

+ វិធី​សាស្រ្ត​ថ្មី​ក្នុង​ការ​ Activate Windows ហើយ​និង​ Office៖
ខាង​ក្រោម​នេះ​ខ្ញុំ​សូម​លើក​យក​វិធី​សាស្រ្ត​ថ្មី​មួយ​ក្នង​ការ​ Activate កម្មវិធី​ Office 2013 និង​ Windows 8 ដោយ​ប្រើ​ប្រាស់​ Microsoft Toolkit។​ អ្នក​ធ្លាប់​ស្គាល់​​​ Microsoft Toolkit រួច​មក​ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ Microsoft Office 2010 នា​ពេល​នេះ​អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Microsoft Toolkit នេះ​ដើម្បី​​ Activate Microsoft Windows 8 ហើយ​និង​ Office 2013 បាន​ផង​ដែរ។​ ខាង​ក្រោម​នេះ​ជា​ជំហាន​និមួយៗ​សម្រាប់​អ្នក​ទាំ​ង​អស់​គ្នា​៖​

១.​ ទាញ​យក​កម្មវិធី​ Microsoft Toolkit

     បន្ទាប់​មក​ដំណើរ​ការ​ Microsoft Toolkit ជា​ Administrator 
២.​ ធ្វើ​ការ​ជ្រើស​រើស​នូវ​មុខ​ងារ​ Activate (Windows? ឬ​ក៏​ Office?)

៣.​ ចូល​ទៅ​កាន់​តាប​ ​Activation ហើយ​ចុច​លើ​ប៊ូតុង​ EZ-Activator
រង់​ចាំប្រហែល​ ២-៣ នា​ទី​នោះ​អ្នក​និង​ឃើញ​ពាក្យ​ថា​

" Product activation successful "

ពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​ Windows 8 និង​ Office 2013 បាន​យ៉ាង​ពេញ​លេញ។​ ប្រសិន​បើ​អ្នក​មាន​បញ្ហា​សូម​ដាក់​មតិ​ខាង​ក្រោម​ យើង​និង​ជួយ​ដោះ​ស្រាយ​ជូន។​

ទាញ​យក​៖ KMSMicro Server V4

ទាញ​យក​៖​ Microsoft Toolkit v2.4.9

+ វិធី​សាស្រ្ត​ក្នុង​ការ​ Activate Windows 8.1 RTM ៖
ជំហាន​ទី​ ១: ធ្វើ​ការ​ទាញ​យក​នូវ​ ISO របស់​ Windows 8.1

ជំហាន​ទី​ ២: Burn ISO ឬក៏​ទាញ​យក​កម្មវិធី​ USB Download Tool ដើម្បី​បង្កើត​ USB សំរាប់​ដំឡើង​ Windows.

ជំហាន​ទី​ ៣​: Boot USB ឬ​ DVD ក្នុង​កុំព្យូទ័រ​របស់​អ្នក​

ជំហាន​ទី ៤: ធ្វើ​ការ​ដំឡើង​ Windows ទៅ​តាម​ធម្មតា​ប្រសិន​បើ​ Windows ទាម​ទារ​អោយ​អ្នក​បញ្ចូល​នូវ​ Product Key សូម​ប្រើ​ប្រាស់​ Key ណា​មួយ​ក្នុង​ចំណោម​ Key ខាង​ក្រោម​នេះ​ (កុំ​ប្រើ​ប្រាស់​ Key ដែល​អ្នក​មាន​)

សំរាប់​ Windows 8.1 Core: 334NH-RXG76-64THK-C7CKG-D3VPT
សំរាប់​Windows 8.1 Professional: XHQ8N-C3MCJ-RQXB6-WCHYG-C9WKB

ជំហាន​ទី​ ៥: នៅ​ពេល​ដែល​ដំឡើង​ Windows រួច​សូម​អ្នក​ធ្វើ​ការ​ Right-Clock លើ​ Start button បន្ទាប់​មក​ជ្រើស​រើស​យក​ "Command Prompt (admin)"

ជំហាន​ទី​ ៦: វាយ​នូវ​ឃ្លា​បញ្ជារ​ slmgr.vbs -ipk XXXXX-XXXXX-XXXXX-XXXXX-XXXXX (នៅ​ត្រង់​ XXXXX សូម​អ្នក​វាយ​បញ្ចូល​ Windows 8 key របស់​អ្នកមិន​ដែល​មែន​ជា​ Key ដែល​បាន​បង្ហាញ​ខាង​លើ​នោះ​ទេ​​)

ជំហាន​ទី​ ៧: ដំណើរ​ការ​កុំព្យូទ័រ​ឡើង​វិញ​ បន្ទាប់​មក​អ្នក​និង​ឃើញ​សារ​ប្រាប់​ថា​ "success"
ជំហាន​ទី ៨: ប្រសិន​បើ​អ្នក​ដំណើរ​ការ​កុំព្យូទ័រ​សា​ជា​ថ្មី​ហើយ​នៅ​តែ​ឃើញ​ថា​មិន​ទាន់​ Activate សូម​អ្នក​បើក​ "command prompt (admin)" ម្ដង​ទៀត​

ជំហាន​​ទី​ ៩​: ធ្វើ​ការ​ផ្ដាច់​អ៊ីន​ធឺណិត​របស់​អ្នក​ចេញ​ពី​កុំព្យូទ័រ​
ជំហាន​ទី​ ១០​: នៅ​ក្នុង​ Command Prompt វាយ​នូវ​ឃ្លា​បញ្ជា​ "slui 4"
ជំហាន​ទី​ ១១: ជ្រើស​រើស​យក​ "Activate by phone"
ជំហាន​ទី​ ១២​: រើស​យក​ "United Kingdom"
ជំហាន​ទី​ ១៣: ធ្វើ​ការ​ Call ទៅ​កាន់​លេខ​ដែល​កម្មវិធី​បាន​បង្ហាញ​អោយ​ឃើញ​ដោយ​ប្រើ​ប្រាស់​Skype  (Skype ពុំ​មាន​គិត​ប្រាក់​ពី​អ្នក​ឡើយ​)

ជំហាន​ទី ១៤: ធ្វើ​តាម​អ្វី​ដែល​ទូរស័ព្ទ​បាន​ប្រាប់​អ្នក​ (គេ​និង​ប្រាប់​អ្នក​អោយ​ចុច​លេខ​ 1 បន្ទាប់​មក​ចុច​សញ្ញា​ #)

ជំហាន​ទី​ ១៥: បន្ទាប់​មក​បញ្ចូល​លេខ​កូដ​ដែល​បង្ហាញ​អោយ​សំរាប់​ Windows 8.1
ជំហាន​ទី​ ១៦​: នៅ​ពេល​ដែល​គេ​សួរ​ថា​តើ​យើង​បាន​ដំឡើង​កុំព្យូទ័រ​ប៉ុន្មាន​ សូម​ចុច​លេខ​ 1
ជំហាន​ទី ១៧: ធ្វើ​ការ​បញ្ចូល​លេខ​កូដ​ដែល​គេ​បាន​អោយ​ទៅ​កាន់​កម្មវិធី​
ជំហាន​ទី​ ១៨: ចុច​លើ​ Activate ឬ​ OK ក្នុង​កម្មវិធី​
ជំហាន​ទី​ ១៩: ដំណើរ​ការ​កុំព្យូទ័រ​សា​ជា​ថ្មី​ជា​ការ​ស្រេច។​

ចំណាំ​៖​ សំរាប់​ Windows 8.1 នៅ​ពេល​នេះ​អាច​បាន​ត្រឹម​ Activate ដោយ​ប្រើ​ប្រាស់​ Retail Key ដែល​អ្នក​បាន​ទិញ​ឬ​ Key ដែល​ភ្ជាប់​មក​ជា​មួយ​កុំព្យូទ័រ​របស់​អ្នក​ដែល​ប្រើ​សំរាប់​ Activate Windows 8 ប៉ុន្នោះ​។​ សំរាប់​អ្នក​ប្រើ​ប្រាស់​ដែល​មិន​មាន​ Product Key នោះ​ទេ​ ការ​អនុវត្ត​វិធី​ខាង​លើ​អាច​មិន​ដំណើរ​ការ​អំណោយ​ផល​ឡើយ។​

សូម​មេត្តា​កុំ​ Upload ឯកសារ​ដែល​បាន​ទាញ​យក​ទៅ​កាន់​គេហទំព័រ​ណាមួយ​។​ សូម​ប្រើ​ប្រាស់​នូវ​ អាស័យដ្ឋាន​ខាង​លើ​ដើម្បី​ទាញ​យក​ និង​ចែក​ចាយ​បន្ត។​
[អានអត្ថបទបន្ត...]

គន្លឹះ​បង្កើន​ល្បឿន​ iOS 7


iOS 7 ជា​​ប្រព័ន្ធ​ប្រតិបតិ្តការ​ជំនាន់​ក្រោយ​បង្អស់​របស់​ APPLE ដែល​ចេញ​ដំណាល​ជាមួយ​ iPhones 5s ដែល​មាន​​  processor 64-bit A7​ ហើយ​ iOS 7 ក៏អាច​ដំណើរ​ការ​បាន​ពេញ​លេញ​នៅលើ​ iPhones ស៊េរី​ទាប​ដូច​ជា​ iPhones 4 ឬ iPad 2 ជាដើម ​។​ ទោះជា​វា​អាច​ដំណើរការ​បាន​យ៉ាងពេញលេញ​ យ៉ាងណា​ក៏​ដោយ​​ក៏​វា​មិនរលូន​ដូច​ iPhone 5 ឬ​ iPhone 5s ដែល​មាន​​  processor 64-bit A7​ ហើយ iPhone 4 ដែល​មាន​  processor A4 នោះ​ដែរ។ ​គន្លឹះ​ដែល​អាច​បង្កើន​ល្បឿនរបស់​ iOS7 នៅលើ​ iPhones 4 ក៏ដូច​ជា iPad 2 ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​របស់​អ្នក​មាន​ភាព​ប្រសើរជាង​មុន។
1ជាដំបូង​ត្រូវ​ប្រាកដ​ថា ​iPhone របស់​អ្នក​សល់​ទំហំ​យ៉ាង​តិច​ 1GB ដើម្បី​មើល​ទំហំ​នៅសល់​សូមចូល​ទៅកាន់ Setting => General => Usage ។
បិទ Automatic Background Processes សូមបិទ Automatic Background Processes​ មិនត្រឹម​តែ​ជួយឱ្យ​ iPhones របស់​អ្នក​ដំណើរ​ការ​បាន​លឿនជាង​មុន​នោះ​ទេថែម​ទាំង​ជួយ​ឱ្យប្រើប្រាស់​ថ្ម​ បាន​យូរជាងមុនទៀត។
* បិទ​ Automatic Updates ដោយ​ចូល​ទៅកាន់​ Settings => iTunes & App Store=>បិទ Updates
1បិទ Background App Refresh ដោយ​ចូលទៅ Setting => General => Background App Refresh។ បិទ  Background App Refresh
1បិទ graphics បិទ Motion ចូលទៅកាន់​ Setting=> General=> Accessibility => Reduce Motion ហើយ​បើក Reduce Motion
បង្កើន​ Contrast ចូលទៅកាន់  Setting=> General=> Accessibility =>Increase Contrast  ហើយ​បើក Increase Contrast។ វា​ធ្វើ​ឱ្យ​ Background ថ្លា​ទៅ​ជា​ស្រអាប់​ដែល​អាច​ជួយបង្កើន​ល្បឿន​iPhones របស់​អ្នក​បាន​មួយកម្រិត​។
គន្លឹះ​ទាំង​ពីរ​នេះ​អាច​ជួយ​បង្កើត​ពេលវេលាក្នុង​ការ​ប្រើប្រាស់​ថ្មរបស់​អ្នក​បាន​យូរ​ហើយ​អាច​ជួយបង្កើនល្បឿន​ទៀតផង។
បិទ​ទូរស័ព្ទ​ហើយ​បើក​វិញ បិទ​ទូរសព្ទរបស់​អ្នក​ប្រហែល​ ៥​ នាទី​ហើយ​បើក​វិញ​។ ការ​ធ្វើបែបនេះ​អាច​ជួយ​បាន​ច្រើន​គួរសម​ដែរ​ដោយ​វា​បាន​ Clear Memory និង ជួយកម្មវិធី​ដែល​គាំង​មួយចំនួនឱ្យ​ដំណើរការ​ឡើងវិញ​។
បង្កើន​ល្បឿន​លើក្តារចុច អ្នកប្រើប្រាស់ iOS 7 នៅលើទូរស័ព្ទចាស់​មួយចំនួន​​បានត្អូញត្អែរថាក្តារចុច ទូរស័ព្ទ iPhone ដំណើរការ​មិនរលូន​តាម​តម្រូវការ។ ដើម្បី​ដោះស្រាយ​បញ្ហានេះ​អ្នក​អាច​ Restart File និង​ Document មួយចំនួន​ ។
ដោយ​ចូលទៅកាន់​ Settings > iCloud > Documents & Data ហើយ​ចុច​បិទ Documents & Data​​ហើយ​ចុច Turn Off Documents
ពេលបិទហើយសូម​បើក​វិញ!​ (Restart) iTunes នៅក្នុង​ iOS7 អាចឆាប់​គាំង​នៅ​ក្នុង​ទូរស័ព្ទ iPhones ស៊េរីទាប មាន​អ្នក​ប្រើប្រាស់​មួយចំនួន​បាន​ជួប​ប្រទះ​នឹង​បញ្ហា iTunes Store ដើរយឺត​ឬគាំងតែម្តង មាន​វិធី​មួយ​ដែល​អាច​នឹង ដោះស្រាយ​បាន​ដោយ​ការ​ Sign out ហើយ​ Sign in វិញចូលទៅកាន់ Settings > iTunes & App Store ចុចលើ your Apple ID ហើយ​ចុច Sign Out ចុចលើ Apple ID ហើយវាយបញ្ជួល​ user ID​  និង Password របស់​អ្នក​ហើយ​ចុច Sign In
[អានអត្ថបទបន្ត...]

របៀបកឹបខ្សែ Network អោយបានល្អ


ខាងក្រោមនេះជាប្រភេទនៃការកឹបខ្សែ:
១. Straight Through Cable:  គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។
ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។
1២. Cross Over Cable:  គេប្រើវាសំរាប់ ឧបករណ៍ដូចគ្នា រឺ សំរាប់ដំណើរការក្នុង Peer to peer ដោយមិនចំបាច់ប្រើ ឧបករណ៍ Hub, Switch……។
ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch………..។
1ឧបករណ៍សំរាប់ធ្វើការកឹបខ្សែ Network រួមមាន:
១. ខ្សែរ Network UTP (unshielded twisted pair) Cat 5, 5e or 6( Cat 6 recommended) ។
២. គ្រាប់កឹប (Connector) RJ45
៣. Boots
៤. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
៥. ប្រដាប់កឹបខ្សែ Network (Crimper)
ជំហានទី ១: យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។
1ជំហានទី ២: យកប្រដាប់កាត់ខ្សែ មកកាត់ស្រោមខ្សែ UTP ចេញ និង ប្រុងប្រយត្ន័កុំអោយដាច់ ខ្សែចំលងខាងក្នុង។
1រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៍របស់វា។
1ជំហានទី ៣:បន្ទាប់ពីអ្នកបានរៀបចំខ្សែទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃការប្រើប្រាស់ហើយ សូមកាត់វាអោយស្មើរត្រឹមល្អ ដូចរូបខាងក្រោម:
1កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខ្សែខ្លី ឬ វែងពេក ដូច្នេះអ្នកត្រូវ ការអនុវត្តន៍ បានច្រើន ដើម្បីកឹប​អោយ​បាន​ល្អ​ធ្វើ​យ៉ាងណា​អោយ ស្រោមខ្សែ​ខាងក្រៅត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិច ដើម្បីពេលដែលយើងកឹប ទៅធ្វើអោយក្បាលកឹប ខំាជាប់នឹងខ្សែ Network UTP ណែនល្អ ។ ចំនុចនៃការកាត់ ខ្សែនេះខ្ញុំបានឃើញគេមានលក់ ក្បាល Connector មួយប្រភេទ ដែលអាចដោតខ្សែ Network ធ្លាយទៅម្ខាងទៀតងាយស្រួលក្នុងការតំរឹម ដូចរូបខាងក្រោម:
1 ជំហានទី ៤:  ស៊កបញ្ចូលនូវពណ៌ខ្សែ Network ទេតាមលេខរៀងនៃពណ៌ ដែលអ្នកបានរៀប ចំហើយ។
1អ្នកគួរតែស៊កខ្សែNetwork អោយចូលបានល្អ ដោយស្រោមខាងក្រៅអាចចូលបាន និងកឹម អោយបានជាប់ដើម្បីការប្រើបានយូរ និងល្អ។
1ប្រការគួរយល់ដឹង:  ត្រូវពិនិត្យមើលក្បាលគ្រាប់កឹប អោយបានល្អ ត្រូវដឹងថាវាខូច ឬនៅ សូមមើលរូបខាងក្រោម:
1Good (Connectorល្អ មានលេចចេញដែក)
1ជំហានទី ៥:  បន្ទាប់មកអ្នកយកវាដាក់ចូលក្នុងប្រដាប់កឹបខ្សែ រួចកឹបវាអោយណែនរហូតលឺ សំលេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសំរាប់ចុងខ្សែម្ខាងទៀត អ្នកនឹងបាន ខ្សែ Network មួយសំរាប់ការមួយដ៏ល្អ។
1
[អានអត្ថបទបន្ត...]

ពុម្ភអក្សរ ស្អាតៗទាំង 8 សំរាប់អ្នកចូលចិត្តឌីស្យាញ


សំរាប់អ្នកដែលចូលចិត្ត បន្ថែមអក្សរផ្សេងៗនៅលើរូបថត រឺ អត្ថបទផ្សេងៗនោះ អាយធីកូនខ្មែរ សូមណែនាំនូវពុម្ភអក្សរ ដ៏ស្រស់ស្អាត និង ឥតគិតថ្លៃទាំង 8 ។

1. Dense Regular

2. PHANTOM

3. Poetsen






[អានអត្ថបទបន្ត...]

[New Game iPhone] Angry Birds Go!



Screenshots of the Angry Birds Go! game for iPhone, iPad or iPod.

Screenshots of the Angry Birds Go! game for iPhone, iPad or iPod.
Screenshots of the Angry Birds Go! game for iPhone, iPad or iPod.

Screenshots of the Angry Birds Go! game for iPhone, iPad or iPod.
Screenshots of the Angry Birds Go! game for iPhone, iPad or iPod.

Features:


  • Saturated 3D locations
  • Car upgrade
  • Set of routes and modes
  • Unique abilities of characters



[អានអត្ថបទបន្ត...]

[PC Soft] Internet Download Manager 6.18 Build 5




ChangeLog:

What's new in version 6.18 Build 5

(Released: Oct 29, 2013)

Added support for Firefox 26 and SeaMonkey 2.21
Fixed a bug when assembling video files with high bitrate
Improved video recognition in Google Chrome



Supported OS:

Windows 8/7/vista/xp

Homepage: http://www.internetdownloadmanager.com/download.html

Installation Instructions:

1. Install Program.
2. Copy content from crack folder and paste into default installation directory.
3. Run application if prompted to register just insert given serial.
4. Done, enjoy. 

Download Link : TusFiles FileWe
[អានអត្ថបទបន្ត...]
 
Copyright ©
រចនាដោយ || Khmerrecord